Fintech មានឥទ្ធិពលកំណត់ដំណើរការរបស់ SMEs នៅអាស៊ីអាគ្នេយ៍យ៉ាងដូចម្តេច?
មនុស្សប្រមាណ ១.៧ ប៊ីលាននាក់ជុំវិញពិភពលោកនៅតែមិនទាប់បានប្រើប្រាស់ធនាគារ គិតទាំងគណនីសន្សំ និងទទួលបានឥណទានធនាគារ នេះបើយោងតាម Global Findex Database ឆ្នាំ ២០១៧។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មនុស្សពេញវ័យត្រឹមតែ ២៧% ប៉ុណ្ណោះដែលមានគណនីធនាគារផ្លូវការ ចំណែកឯអាជីវកម្មវិញមានត្រឹមតែ ៣៣% ប៉ុណ្ណោះដែលទទួលបានកំចី ឬឥណទានសម្រាប់អាជីវកម្ម ខណៈដែលក្នុងតំបន់កំពុងតែមានភាពរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ក្នុងប្រមាណ ២ ទៅ បីទស្សវត្សកន្លងមកនេះ តែលទ្ធភាពហិរញ្ញវត្ថុនៅតែមានភាពទន់ខ្សោយនៅឡើយ។
យោងតាមរបាយការណ៍ពី Deloitte និង Robocash ប្រាប់ទៅសារព័ត៌មាន Crowdfund Insider ថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ មានឱកាសធំធេងណាស់សម្រាប់ការអភិវឌ្ឍ Fintech។
ការវិនិយោគ Fintech ក្នុងតំបន់អាស៊ានក្នុងឆ្នាំ២០១៨ មានប្រមាណ ៥.៧ ប៊ីលានដុល្លារឡើងលើសឆ្នាំ ២០១៧ ពី ២០% ទៅ ៣០% ក្នុងនោះមានក្រុមហ៊ុន Fintech ឯកជនជាង ៦០ ក្រុមហ៊ុនមកវិនិយោគ។
ខាងក្រោមនេះជាការកត់សម្គាល់មួយចំនួនដែលមានក្នុងរបាយការណ៍៖
១) ៨៩% នៃការនៃការស្ទង់មតិបានបង្ហាញថា ការជ្រៀតចូលនៃសេវាកម្មធនាគារក្នុងតំបន់អាស៊ាននៅមានកម្រិតទាបនៅឡើយ។ តាមការឲ្យដឹងពីក្រុមហ៊ុន KPMG មនុស្សពេញវ័យ ៧៣% នៅមានភាពខ្វះខាតនៃប្រព័ន្ធធនាគារ។ ដោយសារតែបែបនេះទើបនាំឲ្យការប្រកួតប្រជែងផ្នែកហិរញ្ញវត្ថុជាមួយប្រទេសអភិវឌ្ឍន៍នៅមានកម្រិត។
២) ការបើកចំហរសេដ្ឋកិច្ច និងទីផ្សារអាស៊ានក៏ជាកត្តាជម្រុញនៃការប្រើប្រាស់ផលិតផលធនាគារ Fintech។ ក្នុងតំបន់អាស៊ាន ការប្រើប្រាស់អ៊ីនធឺណេតនៅតាមផ្ទះមានចំនួន ៣៥០ លាននាក់ ហើយសេដ្ឋកិច្ចមានការកើនឡើង ៤៤% ក្នុងឆ្នាំ ២០១៨។
សេដ្ឋកិច្ចហ្វីលីពីនបានកើនឡើង ៥.៣% ក្នុងមួយឆ្នាំដែលជំរុញដោយលក្ខខណ្ឌសេដ្ឋកិច្ចអំណោយផលនិងមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចរឹងមាំ។ ទោះជាយ៉ាងណាក៏ដោយកំណើនសេដ្ឋកិច្ចដែលមានសក្ដានុភាពនេះអាចសម្រេចបានប្រកបដោយនិរន្តរភាពនិងរួមបញ្ចូលគ្នាបាន ប្រសិនបើឧបសគ្គនៅលើផ្លូវដែល SMEs កំពុងប្រឈមមុខនឹងចរន្តឈាមនៃសេដ្ឋកិច្ចរបស់ប្រទេសត្រូវបានដោះស្រាយ។ ទោះបីជា SMEs មានចំនែក ៩៩.៦% នៃអាជីវកម្មក្នុងប្រទេសហ្វីលីពីន និងបង្កើនការងារចំនួន ៦៥% ក្តីតែវាបានជួយដល់កំណើនសេដ្ឋកិច្ចជាតិរបស់ហ្វីលីពីនតែ ៣៥% ប៉ុណ្ណោះ។ ជាក់ណាស់វានៅមានឱកាសធំៗជាច្រើនទៀតដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើន ពិសេសចំពោះការបង្កើនការងារ បង្កើនចំនូល និងការច្នៃប្រឌិតបង្កើតថ្មីៗទៀត។
Image: Global Findex Database
ភាពខ្វះចន្លោះនៃឥណទានសម្រាប់អាជីវកម្ម
មួយក្នុងចំណោមបញ្ហាដែល SMEs កំពុងជួបប្រទះគឺកង្វះដើមទុន និងការដែលមិនអាចទទួលបានឥណទានសម្រាប់អាជីវកម្ម។ នៅអាស៊ីអាគ្នេយ៍ ៣៣% នៃ SMEs មិនបានទទួលកម្ចីអាជីវកម្មទេ បញ្ហានេះមានលក្ខណៈធ្ងន់ធ្ងរនៅប្រទេសហ្វីលីពីនដែល ៥០% នៃ SMEs កំពុងជួបការលំបាក។ បញ្ហាទាំងអស់នេះបានក្លាយជារនាំងនៃការរកស៊ី និងការរីកចម្រើនជោគជ័យរបស់ SMEs ដែលជាហេតុនាំឲ្យម្ចាស់ SMEs មួយចំនួនព្យាយាមដោះស្រាយបញ្ហាទាំងអស់នេះខ្លួនឯងដោយការប្រើដើមទុនដែលខ្លួនមាន ការខ្ចីពីមិត្តភក្តិ និងក្រុមគ្រួសារជាដើម។ តែអ្វីដែលបានក្លាយជារឿងមួយដ៏អាក្រក់បំផុតគឺម្ចាស់បំណុលទាំងនោះគឺនៅក្រៅផ្លូវការ ការមានការយកការប្រាក់ខ្ពស់ហួសដែលមានអត្រាចាប់ពី ១០% ទៅ ៥០% ក៏មាន។
ក្រុមហ៊ុន Fintech នៅអាស៊ីអាគ្នេយ៍ បាននិងកំពុងធ្វើឱ្យមានភាពរីកចម្រើនយ៉ាងខ្លាំងក្នុងការបង្កើនលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុសម្រាប់បុគ្គលនិងអង្គភាពអាជីវកម្ម ដោយការចាប់ផ្តើមវិធីសាស្ត្របែបប្រពៃណីដើម្បីទទួលបានពិន្ទុចំណាត់ថ្នាក់ឥណទាន។ ជាមួយនឹងបច្ចេកវិទ្យាច្នៃប្រឌិតដែលចាប់ផ្តើមត្រួសត្រាយផ្លូវសម្រាប់ការប្រើប្រាស់ទិន្នន័យប្រកបដោយភាពច្នៃប្រឌិតនោះ បញ្ហាប្រឈមក្នុងការពន្លឿនកំណើនសម្រាប់ប្រជាជនដែលទាន់មានការប្រើប្រាស់សេវាកម្មធនាគារ និងផលិតផលហិរញ្ញវត្ថុនៅក្នុងតំបន់កំពុងត្រូវបានដោះស្រាយ៕
ដោយ៖ យ៉ាយ៉ា