គតិបណ្ឌិតចំនួន ១០ ដែលត្រូវបានដកស្រង់ពីសុភាសិតរបស់ទីបេ ពិតជាអស្ចារ្យ
ទីបេគឺជាតំបន់មួយដែលពោរពេញទៅដោយបណ្ឌិត និងមានសម្ដេចសង្ឃ ដាឡៃ ឡាម៉ាជាតំណាង។ បើទោះជាទឹកដីនេះមិនទទួលបានឯករាជ្យរបស់វាពេញលេញពីសាធារណរដ្ឋចិនក៏ដោយ តែប្រជាជនរបស់ទីបេរស់នៅយ៉ាងមានសន្តិភាពនិងមានក្ដីសុខ។ ខាងក្រោមនេះគឺជាគតិបណ្ឌិតចំនួន១០ដែលត្រូវបានដកស្រង់ពីសុភាសិតរបស់ទីបេ៖
១) «មិនថាមានការលំបាកប្រភេទណាក៏ដោយ ឈឺចាប់ប៉ុណ្ណាក៏ដោយ បើយើងបាត់បង់ក្ដីសង្ឃឹម នោះទើបជាគ្រោះយ៉ាងពិតប្រាកដរបស់យើងមែន។»
២) «ចូរសង្កេតមើលអត្តចរិតរបស់អ្នក វានឹងក្លាយជាជោគវាសនារបស់អ្នក។»
៣) «សុំយោបល់ពីអ្នកដទៃ តែសម្រេចចិត្តដោយខ្លួនឯង។»
៤) «ទោះជាថ្នាំពុលក៏អាចប្រែក្លាយជាឱសថបើកាលណាបុគ្គលណាម្នាក់ចេះដឹងជ្រៅជ្រះទៅលើសិល្បៈក្នុងការព្យាបាល។»
៥) «មនុស្សកើតមកដើម្បីតែស្លាប់នៅពេលចុងក្រោយ។»
៦) «សត្វសេកត្រូវបានគេឃុំឃាំងនៅក្នុងទ្រុងដោយសារតែជំនាញក្នុងការនិយាយរបស់វា តែបក្សីដទៃទៀតរីករាយជាមួយនឹងសេរីភាពហោះហើរពាសពេញមេឃ។»
៧) «ទ្រព្យសម្បត្តិរបស់បណ្ឌិតស្ថិតនៅលើអំពើល្អដែលគាត់បានសាង។»
៨) «បណ្ឌិតស្វែងរកបញ្ញា ជនល្ងង់ខ្លៅដើរតាមជំនឿងងឹតងងល់។»
៩) «តើនរណាដែលអាចនិយាយយ៉ាងប្រាកដថាខ្លួនអាចរស់នៅដល់ថ្ងៃស្អែកបាន?»
១០) «ក្មេងដែលមិនទទួលបានការអប់រំប្រៀបបាននឹងបក្សីដែលគ្មានស្លាប។»
ដោយ៖ ស្រីពៅ