ចិនជាជាប់លេខ១ជាប្រទេសដែលមានអ្នកប្រើប្រាស់អ៊ិនធឺណេតច្រើនជាងគេ ខណៈឥណ្ឌាជាប់លេខ២​



មនុស្សជាងពាក់កណ្ដាលពិភពលោកអាចធ្វើការភ្ជាប់ការប្រើប្រាស់អ៊ិនធឺណេតបាន ហើយក្នុងនោះចិនជាប្រទេសដែលមានចំនួនអ្នកប្រើប្រាស់អ៊ិនធឺណេតច្រើនជាងគេក្នុងពិភពលោក។ មនុស្សក្នុងពិភពលោកប្រមាណ ៣,៨ ពាន់លាននាក់មានប្រព័ន្ធអ៊ិនធឺណេតប្រើប្រាស់ ដែលចំនួននេះមានការកើនឡើងបើធៀបនឹងឆ្នាំ២០១៧ ដែលមានតែ ៣,៦ ពាន់លាននាក់ប៉ុណ្ណោះ។ ក្នុងនោះប្រទេសចិនមានអ្នកប្រើប្រាស់ច្រើនជាងគេប្រមាណ ២១ភាគរយ និងឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ២ ដែលមានអ្នកប្រើប្រាស់ប្រមាណ ១២ភាគរយ។ នេះបើយោងតាម របាយការណ៍និន្នាការអ៊ិនធឺណេត (Internet Trends Report) ដែលចេញផ្សាយក្នុងឆ្នាំ២០១៨។ 

ខាងក្រោមនេះជាប្រទេសទាំង ១០ ដែលមានចំនួនអ្នកប្រើប្រាស់អ៊ិនធឺណេតច្រើនជាងគេ ក្នុងឆ្នាំ២០១៨៖

១) ប្រទេសចិន 

២) ប្រទេសឥណ្ឌា

៣) សហរដ្ឋអាមេរិក

៤) ប្រទេសឥណ្ឌូនេស៊ី

៥) ប្រទេសប្រេស៊ីល

៦) ប្រទេសជប៉ុន

៧) ប្រទេសរុស្ស៊ី

៨) ប្រទេសម៉ិកស៊ិក

៩) ប្រទេសអាឡឺម៉ង់

១០) ប្រទេសហ្វីលីពីន

កំណើនអ្នកប្រើប្រាស់អ៊ិនធឺណេតនេះត្រូវបានគេមើលឃើញថាបណ្ដាលមកពី កំណើនអ្នកមើលវីដេអូខ្លីៗ និងការផ្លាស់ប្ដូរទំនោរប្រើប្រាស់អ៊ិនធឺណេត។ អ្នកប្រើប្រាស់អ៊ិនធឺណេតបានផ្លាស់ប្ដូរពីការមើលរូបភាព និងអាន ទៅជាផ្ដោតលើវីដេអូ និងអត្ថបទពាក់ព័ន្ធភាពងាយស្រួលមើលនៅលើទូរស័ព្ទទៅវិញ៕

ដោយ៖ លង់ វណ្ណៈ

 

X
5s