សម្រង់ពាក្យសម្ដីទាំង ១៥ឃ្លា អំពីភាពជាអ្នកដឹកនាំ ជួយឲ្យអ្នករីកចម្រើន បំផុសគំនិត ពញាក់ស្មារតី
នៅលើលោកនេះមានអ្នកដឹកនាំជាច្រើន ប៉ុន្តែអ្នកដឹកនាំដែលជោគជ័យមានមិនសូវច្រើននេះទេ។ អ្នកដឹកនាំដែលជោគជ័យគឺជាមនុស្សដែលពូកែប្រើមនុស្ស បំផុតគំនិត លើកទឹកចិត្ត ផ្ដល់មតិយោបល់ កែលំអ យល់ចិត្តមនុស្ស និងចង់ឲ្យអ្នកដទៃខ្លាំងដូចខ្លួន។ មានអ្នកដឹកនាំជាច្រើនដែលល្បីល្បាញដែលអ្នកគួរយកគំរូតាម។ ដូចនេះ BizKhmer សូមលើកយកសម្រង់ពាក្យសម្តីទាំង ១៥ឃ្លា អំពីភាពជាអ្នកដឹកនាំ មកជូនមិត្តអ្នកអានដើម្បីជាការបំផុសគំនិត ពញាក់ស្មារតី៖
១) «មនុស្សដែលខ្លាំងពិតគឺតែងតែលើកតំកើងអ្នកដទៃ ហើយមនុស្សដែលមានអំណាចពិតប្រកដគឺតែងតែដឹកនាំអ្នកដទៃទៅជាមួយគ្នា។» Michelle Obama
២) «អ្នកមិនអាចក្លាយជាអ្នកដឹកនាំបានទេ ប្រសិនបើអ្នកចង់ធ្វើអ្វីដោយខ្លួនឯង ហើយយកមុខយកមាត់តែម្នាក់ឯង។» Andrew Carnegie
៣) «ជីវិតរបស់អ្នកនឹងស្លាប់នៅពេលដែលអ្នកមិនខ្វាយខ្វល់អំពីដែលសំខាន់សម្រាប់អ្នក។» Martin Luther King
៤) «ប្រសិនបើអ្នកគិតថាអ្នកអាចធ្វើបានឬអត់ គំនិតរបស់អ្នកសុទ្ធតែត្រូវ។» Henry Ford
៥) «ជីវិតគឺ ១០%កើតឡើងចំពោះអ្នក ហើយ៩០%គឺរបៀបដែលអ្នកឆ្លើយតបទៅវា។» Charles Swindoll
៦) «ប្រសិនបើអ្នកចង់គ្រប់គ្រងខ្លួនអ្នក ចូរប្រើប្រាស់ខួរក្បាល ប៉ុន្តែប្រសិនបើចង់គ្រប់គ្រងអ្នកដទៃ ចូរប្រើប្រាស់បេះដូង។» Eleanor Roosevelt
៧) «ភាពល្អគឺជាសត្រូវនៃភាពអស្ចារ្យ។» Jim Collins
៨) «ប្រសិនបើសកម្មភាពរបស់អ្នកបំផុសអ្នកដទៃឲ្យចេះសុបិន ចេះរៀនសូត្របន្ថែម ហ៊ានសកម្មភាព នោះអ្នកគឺជាអ្នកដឹកនាំ។» John Quincy Adams
) «តម្រូវការដំបូងរបស់មនុស្សគឺការចង់ស្វែងយល់និងចង់ឲ្យអ្នកដទៃយល់ពីខ្លួន។ វិធីដ៏ល្អបំផុតដើម្បីឲ្យស្វែងយល់ពីមនុស្សគឺការស្ដាប់ពួកគេ។» Ralph Nichols
១០) «អ្នកម្នាក់ឯងអាចធ្វើបានលទ្ធផលតូចតាច ប៉ុន្តែប្រសិនបើអ្នកធ្វើជាមួយអ្នកដទៃ នោះអ្នកនឹងអាចសម្រេចផលធំធេង។» Helen Keller
១១) «ហេតុផលតែមួយគត់ដែលធ្វើឲ្យអ្នកដឹកនាំនិងអ្នកដើរតាមខុសគ្នាគឺភាពច្នៃប្រឌិត។» Steve Jobs
១២) «អ្នកដែលចង់ដឹកនាំក្រុមវង់តន្រ្តីត្រូវតែបែខ្នងដាក់ហ្វូងមនុស្ស។» Max Lucado
១៣) «គ្រូល្អពន្យល់ គ្រូខ្លាំងបង្ហាញ គ្រូអស្ចារ្យលើកទឹកចិត្តបំផុសគំនិត។» William Arthur Ward
១៤) «មនុស្សនឹងភ្លេចអ្វីដែលអ្នកនិយាយ អ្វីដែលអ្នកបានធ្វើ ប៉ុន្តែពួកគេនឹងមិនភ្លេចនូវអ្វីដែលអ្នកធ្វើឲ្យពួកគេមានអារម្មណ៍នោះទេ។» Maya Angelou
១៥) «ជួយអ្នកដែលខ្សោយឲ្យខ្លាំង ហើយជួយអ្នកដែលខ្លាំងហើយឲ្យកាន់តែពូកែ។» Jim Rohn
ដោយ៖ លង់ វណ្ណៈ