សម្រង់សម្ដី ៧ឃ្លា របស់តារាពោលចម្រៀងអាមេរិក Kendrick Lamar ជាចំណីគំនិត
លោក Kendrick Lamar គឺតារាចម្រៀងពោលចម្រៀង (rapper) អ្នកនិពន្ធ ចម្រៀងដ៏របស់អាមេរិកមួយរូប។ លោក Kendrick Lamar កើតនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ១៩៨៧ ក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។ លោក គឺតារាចម្រៀង ដ៏ល្បីល្បាញ ហើយលោកក៏មានទស្សនៈជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។ ខាងក្រោយនេះគឺជាសម្ដី៧ឃ្លា របស់លោក ជាចំណីគំនិត៖
១) «ការលើកលែងទោសឲ្យងាយស្រួលនោះទេ ប៉ុន្តែការជឿជាក់ម្ដងទៀតទើបពិបាក»។
២) «ខ្ញុំមិនអាចផ្លាស់ប្ដូរពិភពលោកនេះបានទេ លុះត្រាតែខ្ញុំផ្លាស់ប្ដូរខ្លួនខ្ញុំសិន»។
៣) «កុំនិយាយរឿងនេះ ហើយធ្វើរឿងនោះ»។
៤) «ខ្ញុំគឺជាសត្វចៀមខ្មៅ ប៉ុន្តែខ្ញុំមិនមែនត្រឹមតែជាសត្វចៀមនោះទេ»។
៥) «ពេលលំបាក់មិនអស់នោះទេ ប៉ុន្តែមនុស្សជាអ្នកបោះបង់»។
៦) «កុំរង់ចាំទាល់តែដល់ពេលចុងក្រោយ ពីព្រោះអ្នកគ្មានឱកាសម្ដងទៀតឡើយ»។
៧) «បង្កើតប្រាសាទពីរ៉ាមីតដោយខ្លួនអ្នក សរសេរអក្សរអេហ្ស៊ីបដោយខ្លួនអ្នក»៕
ដោយ៖ លង់ វណ្ណៈ