ប្រទេសចំនួន១០ ដែលជាប់ជាប្រទេសដែលប្រជាជនមានអារម្មណ៍វិជ្ជមានខ្ពស់ជាងគេក្នុងឆ្នាំ២០១៨​



របាយការណ៍អារម្មណ៍សកល (Gallup Global Emotions Report)​ បានរកឃើញថា មនុស្សប្រមាណ៧នាក់ក្នុងចំណោម១០នាក់ តែងតែញញឹមនិងសើចច្រើន (៧៤ភាគរយ) មានបទពិសោធន៍រីករាយ (៧១ភាគរយ) មានការគេងលក់ស្កប់ស្កល់ (៧២ភាគរយ) និងត្រូវបានគេប្រព្រឹត្តដោយការគោរព (៨៧ភាគរយ)។ 

ជាសរុបទៅ ពិន្ទុសន្ទស្សន៍បទពិសោធន៍វិជ្ជមាន (Positive Experience Index) មាន៧១ភាគរយ ដែលពិន្ទុនេះខ្ពស់បំផុតបើគិតចាប់ពីឆ្នាំ ២០១៥មក។ Gallup 2018 Global Emotions Report បង្ហាញពីបទពិសោធន៍អារម្មណ៍វិជ្ជមាននិងអវិជ្ជមានដែលបានធ្វើការសម្ភាសទៅលើមនុស្សពេញវ័យចំនួន ១៥១ ០០០នាក់ ក្នុងប្រទេសចំនួន ១៤០ ក្នុងឆ្នាំ២០១៨។ 

ក្នុងការធ្វើការវាស់ស្ទង់មតិនេះ គេបានធ្វើការសាកសួរសំនួនមួយចំនួនដូចជា៖

១) តើអ្នកគេងលក់ស្កប់ស្កល់ទេកាលពីម្សិលមិញ?

២) តើអ្នកត្រូវបានអ្នកដទៃប្រព្រឹត្តិដាក់ដោយការគោរពទេម្សិលមិញ?

៣) តើអ្នកបានញញឹមឬសើចច្រើនឬទេកាល់ពីម្សិលមិញ?

៤) តើអ្នកបានរៀនឬធ្វើអ្វីដែលគួរឲ្យចាប់អារម្មណ៍ទេម្សិលមិញ?

ក្នុងរបាយការណ៍នោះ បានរកឃើញប្រទេសចំនួន១០ ដែលមានបទពិសោធន៍អារម្មណ៍វិជ្ជមានខ្ពស់ជាងគេ៖

១) ប្រទេសប៉ារ៉ាគ្វេ មាន ៨៥ ពិន្ទុ

២) ប្រទេសប៉ាណាម៉ា មាន៨៥

៣) ប្រទេសក្វាតេម៉ាឡា មាន៨៤

៤) ប្រទេសម៉ិកស៊ិក មាន៨៤

៥) ប្រទេសអែល សាល់វ៉ាដ័រ មាន៨៣

៦) ប្រទេសឥណ្ឌូនេស៊ី មាន៨៣

៧) ប្រទេសហុងឌូរ៉ាស មាន៨៣

៨) ប្រទេសអេក្វាទ័រ មាន៨២

៩) ប្រទេសកូស្តារីកា មាន៨១

១០) ប្រទេសកូឡុំប៊ី មាន៨១

ក្នុងរបាយការណ៍ដដែលនេះ គេរកឃើញថាប្រទេសដែលមានចំណាត់ថ្នាក់ទាបជាងគេនោះគឹប្រទេសអាហ្វកានីស្ថាន ដោយសារតែអំពើហិង្សា ភាពក្រីក្រ ជាដើមដែលធ្វើឲ្យប្រទេសមួយនេះមានពិន្ទុអារម្មណ៍វិជ្ជមានទាបជាងគេ៕

ដោយ៖ លង់ វណ្ណៈ

X
5s