ដំណឹង​ល្អ! ខែ​ក្រោយ​អាច​ជិះ​រថ​ភ្លើង​ពី​កម្ពុជា​ទៅ​ក្រុងបាងកក​បាន​ហើយ​



តាម​ការ​ចុះផ្សាយ​របស់​កាសែត Bangkok Post នៅថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៩ ថា​ក្រុមហ៊ុន​ផ្លូវ​ដែករដ្ឋ​របស់​ប្រទេស​ថៃ (SRT) បាន​ប្រកាស​ថា សេវា​រថភ្លើង​ប្រចាំថ្ងៃថ្មី​រវាង​ក្រុង​បាងកកនិង​ស្ថានីយ​បានក្លងលឹក ក្នុង​ខេត្ត​ស្រះកែវ (ជាប់ព្រំដែន​កម្ពុជា) នឹង​បើក​ដំណើរ​ការ​នៅ​ថ្ងៃ​ទី០១ ខែ​កក្កដា ឆ្នាំ​២០១៩ ខាង​មុខ​នេះ។

លោក Worawut Mala ប្រធាន​ស្តីទី​ក្រុមហ៊ុន SRT បាន​ថ្លែង​ឱ្យដឹង​ថា សេវា​រថភ្លើង​នេះ គឺរត់ ៤ជើង​ក្នុង​១ថ្ងៃ (២ទៅ ២មក)។ ក្នុង​នោះ៖ -រថភ្លើង​ដឹកអ្នក​ដំណើរ​១គ្រឿង​លេខ២៧៥ ​នឹងចេញ​ដំណើរពី​ក្រុង​បាងកក នៅ​ម៉ោង ៥:៥៥នាទីព្រឹក ហើយមក​ដល់ស្ថានីយ​បាន​ក្លងលឹក នៅ​ម៉ោង ១១:១៧​នាទីព្រឹក។ -ចំណែក​រថភ្លើង១គ្រឿង​ទៀត​លេខ​២៧៩ នឹង​ចេញពី​ក្រុង​បាងកក​នៅ​ម៉ោង ១:០៥​ថ្ងៃត្រង់ ហើយ​មកដល់​ស្ថានីយ​បានក្លងលឹក​នៅ​ម៉ោង ៥:២៧​ល្ងាច។

រថភ្លើងលេខ២៨០ នឹងចាកចេញ​ពីស្ថានីយបានក្លងលឹក នៅ​ម៉ោង ៦:៥៨នាទីព្រឹក ហើយទៅដល់​ក្រុង​បាងកក​នៅ​ម៉ោង ១២:០៥នាទី។ -រថភ្លើង​លេខ ២៧៦ នឹង​ចាកចេញពី​ស្ថានីយ​បាន​ក្លងលឹក នៅម៉ោង ១:៥៣ថ្ងៃត្រង់ ហើយ​ទៅដល់ បាងកក​នៅម៉ោង ៧:៤០នាទី​យប់។

លោក Worawut បន្តថា ថៃនិង​កម្ពុជា បាន​ចុះកិច្ចព្រមព្រៀង​រួចមក​ហើយក្នុង​ការ​ភ្ជាប់ប្រតិបត្តិការ​ផ្លូវដែក​រវាង​ប្រទេស​ទាំង២។ លោក​បាន​ព្យាករ​ថា សេវារថភ្លើងថ្មី​នេះនឹង​ជួយ​សម្រួល​ដល់ការធ្វើដំណើរ​របស់​ភ្ញៀវថៃ និង​បរទេស ដែល​ចង់ឆ្លង​កាត់ព្រំដែន៕

ប្រភព៖ CPP.Org

 

 

 

 

 

X
5s