សម្ដីដកស្រង់របស់លោក Oscar Wild ចំនួន ៨ឃ្លា ដែលមានតម្លៃដល់អ្នកក្នុងការពិចារណា​



មានដើមកំណើតនៅទីក្រុងដាប់ប្ល៊ីន ប្រទេសអៀរឡង់ លោក Oscar Wilde គឺជាអ្នកនិពន្ធរឿងល្ខោននិងអ្នកតែងកំណាព្យដ៏ល្បីល្បាញមួយរូប។ រូបលោក សាងភាពល្បីល្បាញរបស់ចេញពីរឿងប្រលោមលោក The Picture of Dorian Gray និងរឿងល្ខោន The Importance of Being Earnest។ ខាងក្រោមនេះគឺជាសម្ដីដកស្រង់របស់គាត់ចំនួន ៨ឃ្លា ដែលមានតម្លៃដល់អ្នកក្នុងការពិចារណា៖

១) «សព្វថ្ងៃនេះមនុស្សដឹងពីតម្លៃថ្លៃថោករបស់អ្វីគ្រប់យ៉ាង តែមិនដឹងពីគុណតម្លៃរបស់វាបន្តិចសោះឡើយ។»

២) «រស់គឺជារឿងមួយដ៏កម្របំផុតនៅក្នុងពិភពលោក។ មនុស្សភាគច្រើនគ្រាន់តែមានវត្តមាននៅលើលោកនេះប៉ុណ្ណោះ។»

៣) «មនុស្សគ្រប់គ្នាអាចមិនមែនជាមនុស្សល្អ ប៉ុន្តែសេចក្ដីល្អខ្លះៗតែងតែមាននៅក្នុងខ្លួនមនុស្សគ្រប់គ្នា។ កុំវាយតម្លៃនរណាម្នាក់ឆាប់រហ័សពេក ព្រោះមនុស្សបរិសុទ្ធទាំងអស់សុទ្ធតែមានអតីតកាលរបស់ពួកគេ រីឯមនុស្សបាបទាំងអស់ក៏មានអនាគតរបស់ពួកគេដែរ។»

៤) «អ្វីដែលយើងមើលទៅហាក់ដូចជាឧបសគ្គដ៏ល្វីងជូរចត់ច្រើនតែជាការប្រទានពរមកបន្លំខ្លួនប៉ុណ្ណោះ។»

៥) «មិត្តល្អចាក់អ្នកចំពីមុខ។»

៦) «រក្សាទុកក្ដីស្រឡាញ់ក្នុងបេះដូងរបស់អ្នក។ ជីវិតដែលគ្មានវាប្រៀបបាននឹងសួនច្បារដែលគ្មានព្រះអាទិត្យ ដែលផ្កាបានក្រៀមស្វិតស្រពោនអស់។»

៧) «ភាពស្រស់ស្អាតស្ថិតនៅលើអ្នកមើល។»

៨) «ភាពមានបានធម្មតាអាចលួចបាន តែភាពមានបានពិតប្រាកដមិនអាចលួចបាននោះទេ។ នៅក្នុងវិញ្ញាណរបស់អ្នកគឺជារតនសម្បត្តិដ៏មានតម្លៃច្រើនមិនអាចរាប់បាន ដែលមិនអាចយកចេញទៅណាឆ្ងាយពីអ្នកបានឡើយ។»

ដោយ៖ ស្រីពៅ

 

X
5s