អាញស្ដាញ៖ «ខ្ញុំមិនឆ្លាតនោះទេ តែអ្វីដែលសំខាន់ខ្ញុំអាចប្រឈមនឹងបញ្ហាយូរជាងអ្នកដទៃ»
«ខ្ញុំមិនឆ្លាតនោះទេ តែអ្វីដែលសំខាន់ខ្ញុំអាចប្រឈមនឹងបញ្ហាយូរជាងអ្នកដទៃ»។ នេះជាសម្ដីរបស់លោក Albert Einsteinដែលជាបុគ្គលជោគជ័យមួយរូបក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ក្នុងន័យនេះ លោកចង់ដាស់តឿនដល់មនុស្សទូទៅថា ភាពជោគជ័យរបស់លោក គឺមិនមែនដោយសារតែលោកឆ្លាតជាងអ្នកដទៃនោះទេ តែគឺ ដោយសារតែលោកពូកែអត់ធ្មត់ និង តស៊ូធ្វើការងារនោះរហូតសម្រេច។
មានមនុស្សជាច្រើន នៅពេលជួបការលំបាកបន្តិចបន្តួចក៏បោះបង់ចោល អ៊ីចឹងហើយទើបមិនអាចរកឃើញនូវភាពជោគជ័យបាន ហើយលើកឡើងថា បញ្ហានោះលំបាកខ្លាំងពេក ឬ និយាយថា ខ្លួនមិនសូវឆ្លាតដូចមនុស្សជោគជ័យមួយចំនួន។
ងាកមកមើល ភាពជោគជ័យរបស់លោក Albert Einstein ត្រូវបានមនុស្សជាច្រើនលើកឡើងថា ដោយសារតែ រូបលោកមានខួរក្បាលល្អជាងអ្នកដទៃ ប៉ុន្តែលោកEinstein បដិសេធចំពោះការលើកឡើងបែបនេះ ហើយថា ភាពជោគជ័យរបស់លោកគឺកើតឡើងដោយសារការតស៊ូ និង ភាពអត់ធ្មត់ធ្វើការ មិនមែនផ្អែកលើភាពឆ្លាតវៃរបស់ខួរក្បាលរបស់លោកនោះទេ។
ដូច្នេះបើអ្នកចង់ក្លាយជាមនុស្សជោគជ័យក្នុងជីវិត គឺត្រូវតែក្លាយជាមនុស្សដែលមិនងាយបោះបង់ ឬ មិនប្រើពាក្យថា បោះបង់ ពោលគឺតស៊ូធ្វើការងារនោះរហូតបានសម្រេច ទោះបីជាវាលំបាកប៉ុណ្ណាក៏ដោយ៕