សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​ប្រចាំសប្ដាហ៍​



ថ្ងៃ​នេះ Bizkhmer នឹង​ជ្រើស​រើស​យក​នូវ​ព្រឹត្តិការណ៍​ព័ត៌មាន​ដែល​សំខាន់​នឹង​គួរ​ឲ្យ​ទុក​ចិត្ត​ពី​សារព័ត៌មាន​ល្បីៗ​ក្នុង​ស្រុក​ចំនួន​៥គឺ​កាសែត​រស្មីកម្ពុជា ភ្នំពេញប៉ុស្ដិ៍ កោះសន្តិភាព សារព័ត៌មាន​ខ្លីខ្លី និង​ Khmertimes ដើម្បី​ជា​ជំនួយ​ដល់​ការ​សម្រេច​ចិត្ត​អាជីវកម្ម​របស់​លោក​អ្នក។ ខាង​ក្រោម​នេះ​គឺ​ជា​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ចំនួន​៦៖

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ខ្លីខ្លី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី ឥណ្ឌា ផ្តល់​ទឹកប្រាក់ជិត​៩០ម៉ឺន​ដុល្លារ​សម្រាប់​ការអនុវត្ត​គម្រោង​នៅ​កម្ពុជា ក្រោម​កិច្ច​សហប្រតិបត្ដិការ​មេគង្គ-គង្គា៖ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​រដ្ឋាភិបាល​ឥណ្ឌា បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការ​យោគយល់​ស្តីពី​ជំនួយ​ឥត​សំណង​របស់​សាធារណរដ្ឋ​ឥណ្ឌា សម្រាប់​ការ​អនុវត្ត​គម្រោង​ឆាប់​ទទួល​បាន​ផល​នៅ​កម្ពុជា នៅព្រឹក​ថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ២០១៩ ក្រោម​អធិបតីភាព​លោក លុយ ដាវីត រដ្ឋលេខាធិការ​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា។ សូមចុច​ទីនេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

តាម​ប្រភព​ខាង​លើ​ក្នុង​ថ្ងៃ​ដដែល​នោះ​ បាន​ចុះ​ផ្សាយ​អំពី ព្រលានយន្តហោះ​ថ្មី​នៅ​មណ្ឌលគិរី​ មិនដឹង​ធ្វើ​ពេលណា​ តែ​តម្លៃ​ដី​ ឡើង​ថ្លៃ ១០ដង៖ នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ក្រោយពី​ទទួលបាន​ដំណឹង​ថា ព្រលានយន្តហោះ​ថ្មី​នឺង​ត្រូវ​ស្ថាបនា​ឡើង​ក្នុង​ខេត្តមណ្ឌលគិរី​ ធ្វើ​ឲ្យ​តម្លៃ​ដី​ក្នុង​ខេត្ត​មួយ​នេះ ​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​ ​បើ​ទោះ​បី​ពុំទាន់​ដឹងថា​ ពេល​ណា​ព្រលាន​យន្តហោះថ្មី​នោះ នឹង​​ចាប់ផ្តើម​បើក​ការដ្ឋាន​ពេលណា​ក៏ដោយ។​ មាន​កន្លែង​ខ្លះ​ ជាពិសេស​ក្នុងស្រុក​អូ​ររាំង​ តម្លៃ​ដី​បាន​កើនឡើង​ដល់​ទៅ​ ១០​ដង​ទៅ​នឹង​តម្លៃ​ដី​ធម្មតា​មុន​ទទួលបាន​ដំណឹង​ធ្វើ​ព្រលានយន្តហោះ​ថ្មី​។​ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ​ឡែក​សម្រាប់​កាសែត​ កោះសន្តិភាព កាល​ពី​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​ចេញផ្សាយ​អំពី កូរ៉េ​នឹង​ប្រជែង​ទីផ្សារ​វិស័យ​សំណង់​នៅ​កម្ពុជា ខណៈ​ចិន​ជាប់​លំ​ដាក់​ទី​១ វិនិយោគ​វិស័យ​សំណង់៖ សារ​ធា​រណៈ​រដ្ឋ​កូរ៉េ​នឹង​នាំ​យក​បច្ចេកវិទ្យា​វិស័យ​សំណង់​មក​ប្រជែង​ទី ផ្សារ​ក៏​ដូច​ជា វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​ប្រទេស​ចិន​បាន ជាប់​លំដាប់​ទី​១ លើក​ការ​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា ។ ការ​ប្រជែង​ទីផ្សារ​នេះ បន្ទាប់​ពី​កម្ពុជា និង​កូរ៉េ​បាន​ធ្វើ​វេទិការ​ធុរកិច្ច​សម្ភារ​សំណង់​កម្ពុជា -​កូរ៉េ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ស​ណ្ឋា​សូ​ង​ហ្វី​ទែ​ល ។ សូម​ចុច​ទីនេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

មួយ​វិញ​ទៀត​សម្រាប់​កាសែត រស្មីកម្ពុជា កាល​ពី​ថ្ងៃទី​២១ បាន​ចេញ​ផ្សាយ​អំពី ខេត្ត​យូ​ណាន​និង​ខេត្តបន្ទាយមានជ័យ​រឹតចំណង​មេត្រីភាព​និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​៖ រដ្ឋបាលខេត្ត​ក៏​ដូច​មន្ត្រី​និង​ប្រជាជន​ខេត្ត​យូ​ណាន​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​សម​ភាគី​ខេត្តបន្ទាយមានជ័យ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង​ពី​ការ​រឹតចំណង​មេត្រីភាព​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​ផ្លែផ្កា​ថ្មីៗ​បន្ថែមទៀត​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ចំពោះ​កាសែត ភ្នំពេញប៉ុស្ដិ៍ កាល​ពី​ថ្ងៃ​ទី២០ ខែ​មិថុនា បាន​ចេញ​ផ្សាយ​អំពី កម្ពុជា និង​ឥណ្ឌា​ចុះ MOU លើ​គម្រោង​ចំនួន ១៨៖ រដ្ឋាភិបាល​ឥណ្ឌា​បាន​ផ្តល់​ជំនួយ​ឥត​សំណង​លើ​គម្រោង​ចំនួន​ ​១៨ ​ដែល​មាន​តម្លៃ​​សរុប​ជិត ​៩០ ​ម៉ឺន​ដុល្លារ​ ដល់​កម្ពុជា​សម្រាប់​ការ​អនុវត្ត​គម្រោង​ឆាប់​ទទួល​បាន​ផល ​(QIP) ក្នុង​ក្រប​ខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​​-គង្គា។​ រដ្ឋាភិបាល​ទាំង ​២ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​​យោគយល់​ស្តីពី​ ​ជំនួយ​ឥត​​សំណង​នេះ​នៅ​​ក្រសួង​ការ​បរទេស​កម្ពុជា​​កាល​ពី​ម្សិលមិញ​។ សូម​ចុចទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ចុង​ក្រោយ​សម្រាប់​កាសែត Khmertime កាល​ពី​ថ្ងៃ​ទី ២០ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​និយាយ​ភាសា​បារាំង​ ​បាន​ផ្តល់​នូវ​ទឹកប្រាក់​ជាង​ ​១លាន​អឺរ៉ូ​ ​ដើម្បី​រៀបចំ​តំបន់​មិន​រៀបរយ​ឡើងវិញ​៖ សហភាព​អឺរ៉ុប​ ​និង​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​និយាយ​ភាសា​បារាំង​ ​បាន​ផ្តល់​នូវ​ទឹកប្រាក់​ជាង​ ​១លាន​អឺ​រ៉ូ​ ​សម្រាប់​គម្រោង​រយៈពេល ៣ឆ្នាំ​ ​លើ​ការ​ពង្រឹង​សមត្ថភាព​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​កម្ពុជា​ ​លើ​វិស័យ​រៀបចំ​ក្រុង​ប្រកបដោយ​ចីរភាព​ ​ដើម្បី​រៀបចំ​តំបន់​មិន​រៀបរយ​ឡើងវិញ​ ​និង​ធានា​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​នូវ​សេវា​សំ​ខាន់​ៗ​សម្រាប់​សហគមន៍​ក្រីក្រ​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

 

 

X
5s