សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនកំពុងតែបង្កភាពចលាចលដល់សេដ្ឋកិច្ចប្រទេសថៃ​



នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចា (Prayuth Chan-Ocha) បានបញ្ចេញមតិថាជម្លោះសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនគឺបានបង្កបញ្ហាទុក្ខព្រួយយ៉ាងខ្លាំងដល់ប្រទេសថៃដែលកំពុងតែមានអំណោយផលជាមួយនឹងផ្នែកវិស័យអាជីវកម្មជាសកល។

ប្រភពរូប៖ www.japantimes.co.jp

ក្នុងសារព័ត៌មាន Bloomberg Asean Business Summit នៅទីក្រុងបាងកកកាលពីថ្ងៃសុក្រសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រីរូបនេះបាននិយាយថាបញ្ហាសង្គ្រាមពាណិជ្ជកម្មនេះត្រូវតែរកដំណោះស្រាយអោយទាន់ពេលវេលាដើម្បីសម្រូលដល់ឥទ្ធិពលអវិជ្ជមានដែលជះលើពាណិជ្ជកម្មជុំវិញសកលលោក។ លោកបានបន្តទៀតផងដែរថាឥទ្ធិពលជម្លោះពាណិជ្ជកម្មរវាងមហាសេដ្ឋកិច្ចទាំងពីរ អាមេរិក និងចិន បានបង្កើនឡើងភាពមិនប្រក្រតីលើពាណិជ្ជកម្មសកលរួមទាំងប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងពាណិជ្ជកម្មសកលនេះផងដែរ។ ហើយប្រទេសថៃកំពុងតែមមាញឹកជាមួយនឹងការបង្កើនដៃគូពាណិជ្ជកម្មក្នុងតំបន់ដោយធ្វើការចុះកិច្ចព្រមព្រៀងផ្សេងៗ។

ទោះបីមើលទៅអំណោយផលសេដ្ឋកិច្ចរបស់ប្រទេសមួយនេះមានការធ្លាក់ចុះមិនដូចរាល់ដង ប៉ុន្តែសេដ្ឋកិច្ចប្រទេសមួយនេះនៅតែមានសក្ដានុភាពក្នុងការឈានទៅរកវឌ្ឍនភាពក្នុងពេលខាងមុខ។ ហើយ លោកប្រាយុទ្ធចាន់អូចា ក៍បានបន្តទៀតថាប្រទេសថៃនៅតែបន្តផ្ដោតយ៉ាងសំខាន់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ តំបន់សំខាន់ៗសម្រាប់ការវិនិយោគ និងវិស័យកសិកម្មផងដែរ។

លោកប្រាយុទ្ធបានប្ដេជ្ញាថានឹងព្យាយាមបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសរួមទាំងពង្រឹងវិស័យបច្ចេកវិទ្យាដើម្បីបង្កើនមុខមាត់ប្រទេសមួយនេះក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរក្នុងតំបន់អាស៊ីអាគ្នេយ៍នេះទោះបីជាស្ថិតក្នុងឥទ្ធិពលអវិជ្ជមាននៃសង្គ្រាមពាណិជ្ជកម្មយ៉ាងណាក៍ដោយ។

ក្នុងឆ្នាំនេះប្រទេសថៃគឺជាម្ចាស់ផ្ទះនៃការបើកកិច្ចប្រជុំអាស៊ានលើកទី ៣៤ ហើយលោកនាយករដ្ឋមន្ត្រីប្រទេសថៃរូបនេះក៏បាននិយាយថាលោកនឹងយកឱកាសជាម្ចាស់ផ្ទះនេះក្នុងការជំរុញការសម្រេចចិត្តជាស្ថាពរឲ្យបានចុងឆ្នាំ ២០១៩ នេះលើកិច្ចព្រមព្រៀងរវាង ១៦ ប្រទេសលើកិច្ចព្រមព្រៀងសហការជាដៃគូពាណិជ្ជកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលកិច្ចព្រមព្រៀងនេះមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រទេសចិន៕

ដោយ៖ នឿន វណ្ណៈ

X
5s