ស្ពានកញ្ចក់ថ្មើរជើងតម្លៃ៣លានដុល្លារ របស់គម្រោង Olympia City បើកជាផ្លូវការស្អែកនេះ​



ភ្នំពេញ ៖ ស្ពានកញ្ចក់ថ្មើរជើងតម្លៃ៣លានដុល្លារ របស់គម្រោង Olympia City នឹងសម្ពោធជាផ្លូវការនាថ្ងៃស្អែកនេះ ដែលគម្រោងនេះនឹងក្លាយជាសមិទ្ធផលថ្មី និងលើកសោភ័ណ្ឌភាពទីក្រុងភ្នំពេញ។

ផ្សារទំនើប ឌឹអូឡាំព្យាម៉ល របស់ក្រុមហ៊ុន OCIC ក៏ត្រៀមបើកដំណើរការសាកល្បងនៅថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៩ នេះដែរ ជាមួយនឹងស្ពានអាកាសថ្មើរជើងនាងគង្ហីង ក្នុងពេលតែមួយ។ 

បើតាមការចុះផ្សាយនៅលើគេហទំព័រក្រុមហ៊ុន OCIC បានអោយដឹងថា ផ្សារទំនើប ឌឹអូឡាំព្យាម៉ល នេះមានចំនុចពិសេសជាច្រើនដូចជា៖

– ស្ថិតនៅទីតាំងចំកណ្តាលទីក្រុងភ្នំពេញ ដែលហ៊ុមព័ទ្ធដោយ អគារ ស្នាក់នៅ និងខុនដូរ ស្តង់ដារខ្ពស់ បង្កើតជាផ្សារទំនើប ឈានមុខនៅ ចំកណ្តាលរាជធានី ភ្នំពេញ ដែលមានហាង សំលៀកបំពាក់ ល្បីភោជនីយដ្ឋាន ចំរុះ កន្លែង កំសាន្ត និង សេវាកម្ម ផ្សេងៗ ទៀត ជាច្រើន អាច បំពេញ តម្រូវការសព្វគ្រប់របស់អតិថិជន ។

-ជាទីកន្លែង​កម្សាន្ត​សម្រាប់​កុមារ បំពាក់​ដោយ​បច្ចេកវិទ្យា​បែប​អប់រំ និង​ហ្គេម​​កម្សាន្ត​ទំនើប​ នាំ​ចូល​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក

-មាន​ភោជនីយដ្ឋាន​បរទេស​ធំៗ និង​អាហារដ្ឋាន​ចម្រុះ (Food Court) ប្រមូល​ផ្តុំ​ដោយ​ម្ហូបពិសេសៗកំពុង​ពេញ​និយម​ខ្លាំង​នៅ​ភ្នំពេញ

-មាន​រោងកុន​សម្រាប់​ក្រុម​គ្រួសារ​ យុវវ័យ ស្ថិត​នៅ​ជាន់​ទី​៦ ទី ៧

-Skybar និង Skybeque ក៏​ជា​ចំណុច​ពិសេស​មួយ​ផង​ដែរ សម្រាប់​ផ្សារ​ទំនើប​មួយ​នេះ ព្រោះអ្នកអា​ច​មើល​ការ​ប្រកួតបាល់ទាត់បាន​

-មាន​អាង​ហែល​ទឹក​លើ​អាកាស​ មាន​ទេសភាព​ស្រស់​ស្អាត​ ដែល​អាច​មើល​ឃើញ​កីឡដ្ឋានជាតិ​អូឡាំពិក ក្លឹបហាត់ប្រាណ កន្លែង​លេង​កីឡា

-មានស្ពាន​កញ្ចក់​លើ​អាកាស​ កន្លែង​ថត​រូប​បែប 3D Selfie 

សូមបញ្ជាក់ថា ស្ពាន អាកាស ថ្មើរ ជើង នេះ ស្ថិត នៅ ស្តុបនាង គង្ហីង ត្រូវ បានចាប់ផ្តើម ដំណើរ ការ សាង សង់កាល ពីអំឡុង ខែតុលា ឆ្នាំ២ ០១៧ មក ម្ល៉េះ ដោយស្ពាននេះ ស្ថិត ក្រោមកិច្ចសហប្រតិបត្តិការ រវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក ដោយមានច្រកឡើងចេញចូល ចំនួន ៦ ដែលមានគម្លាតពីគ្នាពី ២០ ទៅ៣២ម៉ែត្រ ពីច្រកមួយទៅច្រកមួយ៕

X
5s