សុភាសិតនិងសម្ដីដកស្រង់ចំនួន ១០ ដែលមានខ្លឹមសារទាក់ទងនឹងអត្តចរិត ដែលអ្នកអាចក្រេបជញ្ជក់ជាចំណេះ​



អ្នកប្រាជ្ញរបស់ចិនបុរាណ ខុងជឺ បាននិយាយថា «នៅពេលយើងឃើញជនណាដែលថ្លៃថ្នូរ យើងគួរតែគិតធ្វើយ៉ាងណាដើម្បីឲ្យដូចគេ នៅពេលយើងឃើញជនណាដែលមានអត្តចរិតផ្ទុយពីនេះ យើងគួរងាកមកសម្លឹងមើលខាងក្នុងនិងត្រួតពិនិត្យមើលខ្លួនឯង។» ថ្ងៃនេះយើងនាំគ្នាមកក្រេបជញ្ជក់យកចំណេះដឹងពីសុភាសិតនិងសម្ដីដកស្រង់ចំនួន ១០ ខាងក្រោម ដែលមានខ្លឹមសារទាក់ទងនឹងអត្តចរិត៖ 

១) «ចចកប្ដូរតែអាវក្រៅរបស់វាប៉ុណ្ណោះ មិនមែនអត្តចរិតរបស់វានោះឡើយ។» សុភាសិតប៊ុលហ្គារី

២) «គ្រប់កន្លែងដែលបុគ្គលម្នាក់បានទៅ អត្តចរិតរបស់គេទៅជាមួយគេជានិច្ច។» សុភាសិតអាហ្វ្រិក

៣) «មនុស្សហាក់ដូចជាមិនបានចាប់អារម្មណ៍ថាការយល់ឃើញរបស់ពួកគេចំពោះពិភពលោកនេះក៏ជាការសារភាពបង្ហាញពីអត្តចរិតរបស់ពួកគេដែរ។» Ralph Waldo Emerson

៤) «ស្ទើរតែគ្រប់មនុស្សទាំងអស់អាចអត់ធន់នឹងការលំបាកបាន បើអ្នកចង់ពិសោធន៍ឃើញពីអត្តចរិតរបស់បុគ្គលម្នាក់ ចូរផ្ដល់ឲ្យគាត់នូវអំណាច។» Abraham Lincoln

៥) «កេរ្តិ៍ឈ្មោះគឺជាផ្សែង ភាពល្បីល្បាញគឺជាភាពចៃដន្យ រីឯភាពមានបានមានស្លាបហោះហើរ។ មានតែរបស់តែម្យ៉ាងប៉ុណ្ណោះដែលនៅឋិតថេរនោះគឺជាអត្តចរិត។» Horace Greeley

៦) «នៅពេលយើងឃើញជនណាដែលថ្លៃថ្នូរ យើងគួរតែគិតធ្វើយ៉ាងណាដើម្បីឲ្យដូចគេ នៅពេលយើងឃើញជនណាដែលមានអត្តចរិតផ្ទុយពីនេះ យើងគួរងាកមកសម្លឹងមើលខាងក្នុងនិងត្រួតពិនិត្យមើលខ្លួនឯង។» ខុងជឺ

៧) «ភាពជោគជ័យមិនអាចវាស់ស្ទង់បានដោយគណនីទឹកប្រាក់ក្នុងធនាគារនោះឡើយ។ លុយវាស់ស្ទង់តែភាពចម្រើនរុងរឿងប៉ុណ្ណោះ។ ភាពជោគជ័យស្ថិតនៅលើអត្តចរិតរបស់បុគ្គល។» អនាមិក

៨) «រឿងអាក្រក់តែងតែកើតឡើង ប៉ុន្តែការដែលខ្ញុំឆ្លើយតបចំពោះវាយ៉ាងណាវិញនោះទើបកំណត់នូវអត្តចរិតរបស់ខ្ញុំនិងគុណភាពនៃជីវិតរបស់ខ្ញុំ។» Walter Anderson

៩) «កេរ្តិ៍មរតកដ៏ល្អបំផុតដែលបុគ្គលម្នាក់អាចបន្សល់ទុកឲ្យកូនឬកូនចៅជំនាន់ក្រោយរបស់ខ្លួន មិនមែនជាលុយឬសម្ភារប្រើប្រាស់ដែលខ្លួនបានប្រមូលទុកមកនៅក្នុងជីវិតនោះទេ ផ្ទុយទៅវិញវាគឺជាកេរ្តិ៍មរតកនៃអត្តចរិតនិងជំនឿជឿជាក់។» Billy Graham

១០) «មានមនុស្សភាគច្រើនយល់ថាគឺជាប្រាជ្ញាឈ្លាសវៃដែលនាំឲ្យក្លាយជាអ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យមួយរូប។ តែពួកគេខុសហើយ វាគឺជាអត្តចរិតទៅវិញទេ។» អាល់ប៊ឺត អាញស្តាញ

ដោយ៖ ស្រីពៅ

 

X
5s