គោល​គំនិត​ចំនួន ៨ របស់​មហាសេដ្ឋី Li Ka-shing ដែល​អ្នក​ជំនាន់​ក្រោយ​គួរ​ដឹង!​



លោក Li Ka-shing  ត្រូវ​បាន​មនុស្ស​ជាច្រើន​នៅ​ទ្វីបអាស៊ី​​ក៏​ដូច​ជា​នៅ​ជុំវិញ​ពិភពលោក​​​លើកឡើង​ពី​ភាព​គំរូ​របស់​លោក​ក្នុង​នាម​ជា​​មហាសេដ្ឋី​​ដ៏​ជោគជ័យ​​មួយ​រូប​​នៅ​ពេល​បច្ចុប្បន្ន​នេះ។ ​ស្ថិត​នៅ​ក្នុង​វ័យ ៩០ឆ្នាំ​ ទៅ​ហើយ លោក​បាន​ប្រែក្លាយ​ជីវិត​ពី​ភាព​ក្រីក្រ​កម្សត់​​រហូត​ក្លាយ​ជា​មហាសេដ្ឋី​អចលនទ្រព្យ​ដ៏​ល្បីល្បាញ​ និង​​សប្បុរស​​​​បំផុត​មួយ​រូប។

ដោយសារតែ​លោក​​សំបូរ​គំនិត និង​ទស្សនៈ​ល្អៗ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ នៅ​ថ្ងៃ​នេះ អ្នក​ទាំងអស់​នឹង​បាន​ស្វែងយល់​ពី​គោលគំនិត​របស់​លោក​ចំនួន ៨ សម្រាប់​យក​មក​អនុវត្ត​នៅ​ក្នុង​ដំណើរ​ជីវិត​របស់​អ្នក។ គោល​គំនិត​ទាំង ៨ របស់​លោក​មាន​ដូច​ខាងក្រោម​៖ 

១.ក្នុង​នាម​ជា​អ្នកដឹកនាំ​ម្នាក់ អ្នក​គួរ​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​ជាង​អ្នកដទៃ​លើ​គម្រោង​​ផែនការ​ដែល​ត្រូវ​ធ្វើ​សម្រាប់​ពេល​អនាគត។

២.ខ្ញុំ​មិន​មាន​សុទិដ្ឋិនិយម​ខ្លាំង​ពេក​ទេ​នៅ​ពេល​ទីផ្សារ​​​​​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ​ ហើយ​ខ្ញុំ​​ក៏​មិន​​មាន​ទុទ្ទិដ្ឋិនិយម​ខ្លាំង​ពេក​ដែរ​នៅ​ពេល​ទីផ្សារ​ធ្លាក់ចុះ​។

៣.កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​សម្រាប់​​អ្នក  និង​ក្រុមហ៊ុន​របស់​អ្នក​គឺ​ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​​ដែល​មិន​ត្រូវ​បាន​វាស់​ស្ទង់​​តាមរយៈ​​​តារាង​ប្រាក់​ចំណូល​ច្រើន​ឬ​តិច​នោះ​ទេ។

៤.វា​មិន​សំខាន់​​ថា អ្នក​​​​​រឹងមាំ ឬ​មាន​សមត្ថភាព​ខ្លាំង​ប៉ុណ្ណា​​​នោះ​​ទេ  ប្រសិន​បើ​អ្នក​មិន​​បើក​បេះដូង​ឲ្យ​ទូលាយ​ អ្នក​នឹង​មិន​​ទទួល​​បាន​​ភាព​ជោគជ័យ​ទេ។

៥.ដើម្បី​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ដ៏​ជោគជ័យ​​ម្នាក់ អត្តចរិត​ និង​សមត្ថភាព​គឺ​ជា​គ្រឿង​ផ្សំ​ដ៏​សំខាន់​ដូចគ្នា។ អ្នកដឹកនាំ​ជំរុញ​អ្នកដទៃ​​កាន់តែ​អស្ចារ្យ។ ចំណែក​ឯ​​ចរិត​ចៅហ្វាយនាយ ​គឺ​ជា​អ្នក​​គ្រប់គ្រង​ត្រួតត្រា​​​លើ​កូនចៅ​ ហើយ​ត្រឹមតែ​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​តូច​ចង្អៀត​​​តែប៉ុណ្ណោះ​។

៦.ទោះបីជា​រូបមន្ត​​ជោគជ័យ​​​​នៅ​លើ​លោក​ពិបាក​ហែល​ឆ្លងកាត់​ក៏ដោយ​  ក៏​សញ្ញាណ​​​ព្រមាន​ចំពោះ​ភាព​បរាជ័យ​ត្រូវ​បាន​គេ​បង្ហោះ​​ផ្សព្វផ្សាយ​ព្រោងព្រាត​គ្រប់​ទីកន្លែង។ ក៏ប៉ុន្តែ​ការ​បង្កើត​រចនាសម្ព័ន្ធ​មួយ​ដើម្បី​កាត់​បន្ថយ​ភាព​​បរាជ័យ​  នឹង​ក្លាយ​ជា​ផ្លូវកាត់​ដើម្បី​ទទួល​បាន​ជោគជ័យ។

៧.អ្នក​គ្រប់គ្រង​ដែល​ជោគជ័យ​គួរតែ​មាន​​ចំណាប់​អារម្មណ៍​លើ​​​មនុស្ស​ដែល​មាន​ទេពកោសល្យ។ ពួកគេ​មិន​ត្រឹមតែ​ជ្រើសរើស​មនុស្ស​ដែល​ឆ្លាត​ជាង​ខ្លួន​ប៉ុណ្ណោះទេ​ ប៉ុន្តែ​​ក៏​​គួរ​ជៀសវាង​​ជ្រើសរើស​​​កំពូល​មនុស្ស​ដែល​​​​កេរ្តិ៍ឈ្មោះ​​​របស់​ពួកគេ​ល្បី​​​ជាង​​សមត្ថភាព​​​របស់​ពួកគេ​​ដែរ។

៨.សិល្បៈ​នៃ​ការ​គ្រប់គ្រង​ដ៏​ល្អ​ស្ថិតនៅ​​លើ​សមត្ថភាព​ក្នុង​ការ​ទទួលយក​ការ​ផ្លាស់ប្ដូរ​  និង​សមត្ថភាព​ក្នុង​ការ​ប្រមូលផ្ដុំ​គំនិត​ថ្មីៗ​​ និង​​គំនិត​ពី​បរមបូរាណ​៕

ប្រភព៖ Addic2success  

X
5s