ទម្លាប់សាមញ្ញៗ ៣០ ចំណុចដែលនឹងធ្វើឲ្យប៉ះពាល់ដល់មិត្តរួមការងាររបស់អ្នក!
នៅកន្លែងការងារ អ្នកមិនអាចជៀសផុតពីកំហុស ឬទន្លាប់មួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់អ្នករួមការងារនោះឡើយ។ ក៏ប៉ុន្តែទម្លាប់ ឬកំហុសនោះគួរកាត់បន្ថយមកត្រឹមចំនួនមួយតិចតួចបំផុតដើម្បីជៀសវាងមិនឲ្យមានភាពរកាំរកូសក្នុងកន្លែងការងារ និងមិត្តភាពក្នុងការងាររបស់អ្នកនោះឡើយ។ ហើយនៅខាងក្រោមនេះ គឺជាទម្លាប់មិនល្អ ៣០ ដែលអ្នកគួរតែលុបបំបាត់ចោលនៅពេលនេះ៖
១.មកធ្វើការយឺតយ៉ាវជាប្រចាំ
២.នៅពេលមានការប្រជុំ មកយឺតយ៉ាងហោចណាស់ក៏ ១០ នាទីដែរ
៣.ទូរស័ព្ទសុំច្បាប់ឈប់សម្រាកថា ឈឺទាំងការពិតអ្នកមិនបានឈឺផង
៤.ចូលចិត្តយកអាហារដែលមានជាតិក្លិនមកញាំនៅលើតុធ្វើការ
៥.គ្រប់ពេលបង្ហាញគំនិតអវិជ្ជមានរហូត
៦.សួរសំនួរច្រំដែលៗ ឬច្រើនហួសហេតុពេលចៅហ្វាយដាក់ការងារមួយឲ្យធ្វើ
៧.ទុកដាក់របស់របរធ្វើការគ្មានរបៀបរៀបរយ
៨.ចូលចិត្តនិយាយកាត់គេកាត់ឯងពេលកំពុងប្រជុំ
៩.ចូលចិត្តរំខានការងារដែលបុគ្គលិករួមការងារកំពុងធ្វើ
១០.ធ្វើខ្លួនដូចជាអ្នកចេះជាងគេ ពូកែជាងគេទាំងអស់
១១.ចូលចិត្តនិយាយអួតពីនេះពីនោះដាក់បុគ្គលិករួមការងារ
១២.តុបតែងខ្លួននៅលើតុធ្វើការ
១៣.ខ្វះអនាម័យ និង ស្លៀកពាក់មិនស័ក្តិសមជាបុគ្គលិក
១៤.និយាយរឿងរ៉ាវផ្ទាល់ខ្លួនប្រាប់អ្នករួមការងារច្រើនពេក
១៥.ចូលចិត្តនិយាយរឿងនយោបាយ ឬបក្សនេះបក្សនោះពេលកំពុងធ្វើការ
១៦.និយាយដោយសម្លេងខ្លាំងៗពីនេះពីនោះរំខានអ្នករួមការងារ
១៧.ជជែកបញ្ហាផ្សេងៗជាមួយរួមការងារយ៉ាងយូរនៅពេលចូលបន្ទប់ទឹក
១៨.ឆ្លៀតលក់ទំនិញផ្សេងៗទៅឲ្យអ្នករួមការងារពេលកំពុងធ្វើការ
១៩.ចូលចិត្តរៃអង្គាសប្រាក់ពីអ្នករួមការងារដើម្បីចូលរួមកម្មវិធីផ្សេងៗដោយមិនបានមើលគោលការណ៍ក្រុមហ៊ុន
២០.ញាំគ្រឿងស្រវឹង ឬក្លាសេគ្រឿងស្រវឹងនៅទូទឹកកកក្នុងកន្លែងធ្វើការ
២១.និយាយឌឺដងផ្លែផ្កាបញ្ឆិតបញ្ឆៀងលើរូបសម្បត្តិមិត្តរួមការងារណាម្នាក់
២២.បង្កសម្លេងខ្លាំងៗ ឬទ្រគោះបោះបោកជាមួយនឹងកំហឹងពេលធ្វើការ
២៣.និយាយទូរស័ព្ទរឿងផ្ទាល់ខ្លួនយូរៗ និងច្រើនដងពេលកំពុងធ្វើការ
២៤.ចូលមកនិយាយកាត់ក្រុមការងារដែលកំពុងពិភាក្សាឆៅៗតែម្តងដោយមិនសុំអនុញ្ញាតជាមុន
២៥.ចូលចិត្តនិយាយពាក្យស្បថស្បែច្រើនដើម្បីទទួលបានភាពជឿជាក់ពីមិត្តរួមការងារ
២៦.ចូលចិត្តអង្រួនជើង ទំពារស្ករកៅស៊ូ ងាកឆ្វេងងាកស្តាំ គោះតុ គោះប៊ិច ឆែកទូរស័ព្ទញឹកញាប់ពេលកំពុងធ្វើការ
២៧.មិនសូវបង្ហាញវត្តមានចូលរួមកម្មវិធីកម្សាន្តរបស់ក្រុមហ៊ុន ឬការងារសង្គមដទៃទៀត
២៨.ទម្លាប់ប្រើប្រាស់អ៊ីមែលដោយមិនមានការយកចិត្តទុកដាក់ក្នុងការសរសេរ ឬឆ្លើយតបសារដោយគ្មានវិជ្ជាជីវៈ
២៩.ខ្លាចបង្គាប់អ្នករួមការងារណាម្នាក់ខ្លាំងពេក រហូតភ្លេចពីតួនាទី ឬសិទ្ធិអំណាចខ្លួនឯង
៣០.ចូលចិត្តវាយតម្លៃមិត្តរួមការងារពីសំបកក្រៅ៕
ជួយប្រាប់បានទេថា តើមានចំណុចបន្ថែមអ្វីខ្លះដែលអ្នកយល់ថា មិត្តរួមការងាររបស់អ្នកធ្វើមកលើអ្នក ហើយអ្នកមិនពេញចិត្ត?
ប្រភព៖ Businessinsider