ហេតុផល ៦ យ៉ាងដែលមនុស្សស្រីម្នាក់សុខចិត្តដើរចេញពីមនុស្សដែលនាងស្រលាញ់​



មានរឿងច្រើនដែលអ្នកត្រូវធ្វើដើម្បីរក្សាចំនងស្នេហារបស់អ្នកឲ្យបានស្ថិតស្ថេរគង់វង្ស រឿងរ៉ាវទាំងនោះមិនអាចត្រឹមសរសេរនៅលើក្រដាសដើម្បីមើលហើយចប់ទេ។ ជាមួយគ្នានោះដែល ក្តីស្រលាញ់មួយមិនងាចបន្តបានទេប្រសិនបើមានត្រឹមការខិតខំប្រឹងប្រែងថែរក្សាដោយភាគីតែម្ខាងនោះ ដំណើរជីវិតគូ ឬសេចក្តីស្រលាញ់មួយវានឹងរលាយបាត់បង់បន្តិចម្តងៗពេលភាពគីណាមួយ ឬទាំងសងខាងមានអារម្មណ៍ថាធុញថប់សោះអង្គើយ និងឈានដល់ចំនុចមួយឆ្អែត។

មិននិយាយពីមនុស្សស្រីដែលចូលចិត្តយកស្នេហាជាការលេងសើចទេ តែនិយាយពីមនុស្សស្រីដែលមិនងាយដាក់ចិត្តស្រលាញ់នរណាម្នាក់ នៅពេលដែលនាងព្រមទទួលក្តីស្រលាញ់មួយមានន័យថានាងផ្តល់តម្លៃឲ្យស្នេហា និងបុរសម្នាក់នោះ។ តែហេតុអ្វីថ្ងៃមួយនាងបែរជាដាច់ចិត្តដើរចេញ បញ្ចប់ចំណងស្នេហានិងក្តីស្រលាញ់ដែលនាងមានពេញបេះដូងនោះទៅវិញ ហេតុផលនឹងបញ្ជាក់នៅចំនុចខាងក្រោមនេះ៖

១) នាងមិនដែលមានអ្នកនៅក្បែរ

ពិតណាស់ មិនមែនថាទាល់តែមានវត្តមានអ្នកទើបនាងអាចធ្វើការងារអ្វីបានទេ តែនាងគ្រាន់តែចង់ឲ្យអ្នកនៅក្បែរនាង យកចិត្តទុកដាក់ចំពោះនាងពិសេសពេលលនាងឈឺ ឬពេលដែលនាងកំពុងតែមានទុកលំបាកណាមួយ ព្រោះនាងដឹងច្បាស់ថាអ្នកជាកម្លាំងចិត្តដ៏ធំមួយសម្រាប់នាង។

២) ពេលនៅជាមួយអ្នកនាងមិនដែលទទួលបានភាពរីករាយទេ

មនុស្សពីរនាក់ដែលស្រលាញ់គ្នាគឺតែមានអារម្មណ៍ថាកក់ក្តៅ មានសុភមង្គលពេលរស់នៅជាមួយគ្នា តែក្នុងលក្ខខណ្ឌមួយដែលនាងតែងមានអារម្មណ៍ថាឯកោ ឈឺចាប់ក្នុងចិត្ត និងស្រក់ទឹកភ្នែកជាញឹកញាក់ពេលរស់នៅក្រោមដំបូលផ្ទះតែមួយ តើនោះជាក្តីសុខទៀតដែរទេនាងមិនអាចទ្រាំឲ្យទឹកភ្នែកនាងស្រក់ជាហូរហែរទេ។

៣) ពេលនាងត្រូវការគាត់បំផុតគឺអ្នកមិនដែលគាំទ្រនាងទេ

ពេលនាងនៅលីវ ឬពេលដែលនាងរស់នៅជាមួយឪពុកម្តាយនាង កម្លាំងចិត្តដែលនាងចង់បានខ្លាំងបំផុតគឺពីឪពុកម្តាយ តែនៅពេលដែលនាងចាប់ផ្តើមមានគូជីវិតអ្នកដែលនាងរំពឹងថានឹងគាំទ្រលើកទឹកនាងនោះគ្មាននរណាក្រៅពីស្វាមី ឬដៃគូជីវិតនាងទេ។ 

៤) អ្នកមិនឲ្យតម្លៃនាង

ទទួលស្គាល់ថាបុរសត្រូវបានគេឲ្យតម្លៃជាងស្រ្តីក្នុងការងារអ្វីមួយព្រោះភាពរឹងមាំផ្នែកស្មារតី និងកាយសម្បទារបស់បុរស។ តែនៅក្នុងទំនាក់ទំនងស្នេហាអ្នកមិនអាចយកពាក្យថារឹងមាំរបស់បុរសមកគាបសង្កត់នារី និងមិនគោរពតម្លៃរបស់នារីឡើយ។ បុរសដែលស្រលាញ់មនុស្សស្រីម្នាក់ណិតប្រាកដគឺជាមនុស្សដែលឲ្យតម្លៃនាងជាទីបំផុត គាត់មិនអនុញ្ញាតឲ្យនរណាម្នាក់មាក់ងាយនាង ក៏មិនឲ្យនរណាម្នាក់ប្រមាថនាងស្រេចនឹងចិត្តដែរ ពិសេសគាត់បានបង្ហាញពីទង្វើដែលបញ្ជាក់ថាកាត់ពិតជាឲ្យតម្លៃនាងគ្រប់ពេល។

៥) អ្នកមិនបានយកចិត្តទុកដាក់ពីអ្វីដែលនាងបាននិយាយមកកាន់អ្នកទេ

មនុស្សភាគច្រើនបច្ចុប្បន្ននេះច្រើនចំណាយពេលវេលាលើការប្រើប្រាស់សម្ភារៈទំនើប ឬបណ្តាញសង្គម ជាជាងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សនៅក្បែរខ្លួន។ ចំពោះនារីដែលជាប្រពន្ធឬមិត្តស្រីពេលខ្លះនាងតែព្យាយាមប្រាប់អ្នកពីបញ្ហាដែលនាងកំពុងជួបប្រទះ ក្នុងគោលបំណងចង់ឲ្យអ្នកជួយរំលែកការលំបាករបស់នាងខ្លះតែអ្នកបែរជាព្រងើយកន្តើយ មិនអើពើនឹងនាងទៅវិញ យូរៗទៅទំនាក់ទំនងរបស់អ្នកទាំងពីរលែងដូចមុនមានតែភាពសោះអង្គើយ។

៦) បុរសដែលគ្មានភាពចាស់ទុំគ្រប់គ្រាន់

ពាក្យថាចាស់ទុំនេះគឺ ជាការចាស់ទុំផ្នែកផ្លូវចិត្ត និងការគ្រប់គ្រងអារម្មណ៍ មិនមែនគិតលើវ័យឬអាយុឡើយ។ មនុស្សខ្លះអាយុតិចមែនតែចិត្តគំនិតគេមិនមែនដូចក្មេងឈាមរាវ តែមនុស្សខ្លះទៀតអាយុច្រើនតែចិត្តឆេវឆាវជាងក្មេងទៀត។ នាងពិតជាមិនអាចទ្រាំរស់នៅជាមួយមនុស្សដែលចូលចិត្តច្រើអារម្មណ៍ឆេវឆាវមកដោះស្រាយបញ្ហា ព្រោះវាបានត្រឹមតែបង្កជាជម្លោះកើតឡើងតែប៉ុណ្ណោះ ដូច្នេះគ្មានហេតុផលដែលនាងនៅបន្តជាមួយអ្នកនោះទេ។

ដោយ៖ យ៉ាយ៉ា

 

X
5s