មហាសេដ្ឋី Warren Buffett ៖ «កុំពឹងផ្អែកលើចំណូលតែមួយ ត្រូវវិនិយោគដើម្បីរកប្រភពចំណូលផ្សេងទៀត»
មហាសេដ្ឋី Warren Buffett ៖ «កុំពឹងផ្អែកលើចំណូលតែមួយ ត្រូវវិនិយោគដើម្បីរកប្រភពចំណូលផ្សេងទៀត»។
នេះគឺជាសារមួយដ៏មានអត្ថន័យរបស់មហាសេដ្ឋីអាមេរិក លោក Warren Buffett ប្រធានក្រុមហ៊ុន Berkshire Hathaway ដើម្បីចែករំលែកទៅកាន់សាធារណជនទូទៅនៅជុំវិញសាកលលោក។ ជាមួយនឹងទ្រព្យសម្បត្តិមហាសាលរបស់លោករហូតដល់ជាង ៦០ ពាន់លានដុល្លារ លោកចង់អប់រំថា មិនថា ជាលោកអ្នករកចំណូលបានប៉ុន្មាននោះទេ លោកអ្នកគួរគិតថា ចំណូលដែលមានប្រភពតែមួយមុខមិនអាចធានាបានសុវត្ថិភាពហិរញ្ញវត្ថុរបស់លោកអ្នកបានឡើយ។ ដំណោះស្រាយដែលអាចធានាបានលើបញ្ហាហិរញ្ញវត្ថុ (មានលុយចាយគ្រប់គ្រាន់ និង បោះជំហានក្លាយទៅជាអ្នកមាន) គឺការចេះប្រើទុនមួយចំនួនទៀតទៅវិនិយោគរកស៊ីលើមុខរបរផ្សេងទៀត។ នេះអាចជួយការពារលោកអ្នកបានពីបញ្ហាលុយកាក់ ពោលគឺបើបាត់បង់ចំណូលពីមុខរបរមួយនៅមានមុខរបរមួយទៀតជួយផ្គត់ផ្គង់ ឬ បើខាតមួយ