សម្រង់សម្ដី ១០ឃ្លា រៀបរាប់អំពីការធ្លាក់ចូលក្នុងអន្លង់ស្នេហ៍នរណាម្នាក់​



អារម្មណ៍ពេលធ្លាក់ចូលក្នុងអន្លង់ស្នេហ៍នរណាម្នាក់ អ្វីៗដូចជាការយល់សប្តិអ៊ីចឹង អ្នកមិនបានគិតអ្វីទាំងអស់ អ្នកមានអារម្មណ៍សប្បាយ រីករាយនៅពេលបានឃើញមុខគេ។ ប្រសិនបើមិនបានឃើញមុខគេទេ អារម្មណ៍អណ្ដែតអណ្ដូង ស្រមើស្រមៃចង់ជួបគេ ចង់ឮសម្លេងគេ ចង់និយាយរកគេ។  នៅពេលអ្នកធ្លាក់ចូលក្នុងអន្លងស្នេហ៍ អ្នកងប់ងល់នឹងគេខ្លាំង។ ខាងក្រោមនេះគឺជាសម្រង់សម្ដី ១០ឃ្លា រៀបរាប់អំពីការធ្លាក់ចូលក្នុងអន្លង់ស្នេហ៍៖ 

១) នៅពេលខ្ញុំមើលទៅអ្នកខ្ញុំធ្លាក់ក្នុងអន្លង់ស្នេហ៍របស់អ្នក។ អ្នកញញឹមដាក់ខ្ញុំពីព្រោះអ្នកក៏ដឹងថាខ្ញុំលួចស្រលាញ់អ្នក។ ~Arrigo Boito

២) អ្នកដទៃប្រាប់ខ្ញុំថាដើម្បីធ្វើឲ្យនាងធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ខ្ញុំ ខ្ញុំត្រូវធ្វើឲ្យនាងសើច ប៉ុន្តែរាល់ពេលដែលនាងសើច ខ្ញុំគឺជានាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាងវិញ។ ~Tommaso Ferraris

៣) ក្នុងស្នាមញញឹមរបស់នាង ខ្ញុំមើលឃើញពីភាពស្រស់ស្អាតជាងផ្កាយនៅលើមេឃទៅទៀត។ ~Beth Revis

៤) ការលង់ស្រលាញ់នាងគឺអារម្មណ៍ប្រៀបដូចជាការរាំទៅតាមចង្វាក់ភ្លេងនៃបេះរបស់នាង។  ~John Green

៥) ប្រសិនបើអ្នកសួរខ្ញុំថាហេតុអ្វីបានជាខ្ញុំស្រលាញ់គាត់ ខ្ញុំគ្មានអ្វីនឹងឆ្លើយក្រៅពីពាក្យថាគាត់គឺជាគាត់ ហើយខ្ញុំគឺជាខ្ញុំ។ 

៦) ខ្ញុំធ្វើឲ្យខ្លួនឯងរវល់ក្នុងកិច្ចការផ្សេងៗ ប៉ុន្តែរាល់ពេលខ្ញុំសម្រាកខ្ញុំតែងតែគិតអំពីអ្នក។ ~Cecelia Ahern

៧) ខ្ញុំសូមស្បថថាខ្ញុំមិនអាចស្រលាញ់អ្នកជាងពេលនេះនោះទេ ប៉ុន្តែខ្ញុំស្រលាញ់អ្នកកាន់តែខ្លាំងនៅថ្ងៃស្អែក។

៨) អ្នកគឺជាហេតុផល ក្ដីសង្ឃឹម ក្ដីសុបិន ដែលខ្ញុំមាន។ ~Nicholas Sparks

៩) ក្ដីស្រលាញ់របស់ខ្ញុំសម្រាប់អ្នកគ្មានជម្រៅនោះទេ ប៉ុន្តែព្រំដែនរបស់វាតែងតែវាតទីជានិច្ច។ ~Christina White

១០) ទំនាញផែនដីមិនមែនជាហេតុផលដែលធ្វើឲ្យមនុស្សធ្លាក់ក្នុងអន្លង់ស្នេហ៍នោះទេ។ ~Albert Einstein

ដោយ៖ លង់ វណ្ណៈ

 

X
5s