ប្រទេសទាំង ១៣ដែលមានសុខសន្ដិភាពខ្ពស់ជាងគេក្នុងពិភពលោក ឆ្នាំ២០១៨​



សម្រាប់រយៈពេល១០ឆ្នាំកន្លងមកនេះ ពិភពលោកបានក្លាយជាទីកន្លែងអសន្ដិសុខ កាន់តែបាត់បង់សន្ដិភាព ដោយសារតែបញ្ហាការកើនឡើងនៃភេរវកម្ម និងទំនាស់ផ្លូវចិត្តជាដើម នេះបើយោងតាមសន្ទស្សន៍សន្ដិភាពសកល (Global Peace Index)។ 

រយៈពេលមួយឆ្នាំប៉ុណ្ណោះ កម្រិតសន្ដិភាពសកល បានធ្លាក់ចុះចំនួន ០,២៧ភាគរយ ដោយសារតែភាពតានតឹង បញ្ហាជម្លោះ ជាពិសេសក្នុងតំបន់មជ្ឈិមបូព៌ា ដែលមិនទាន់បានដោះស្រាយ។

បើទោះបីជាយ៉ាងណាក៏ដោយ ប្រទេសទាំង១៣នេះនៅតែជាប្រទេសដែលជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងតារាង ដែលជាប្រទេសមានសន្ដិភាពខ្ពស់ជាងគេ។

សន្ទស្សន៍សន្ដិភាពសកល (Global Peace Index) នេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងសន្ដិភាព (Institute for Economics and Peace) បានធ្វើការចាត់ចំណាត់ថ្នាក់ប្រទេសចំនួន ១៦៣ ដោយផ្អែកលើកត្តាចំនួន ៣ មានដូចជា សុវត្តិភាព សន្ដិភាព ជម្លោះក្នុងតំបន់និងអន្តរជាតិ និងការចល័តទ័ព។ 

ប្រទេសអ៊ីស្លង់ជាប់ជាប្រទេសមានសន្ដិភាពជាងគេ ដេញតាមពីក្រោយដោយប្រទេសនូវែលសេឡង់។

ខាងក្រោមនេះគឺជាប្រទេសទាំង ១៣ ដែលមានសន្ដិភាពខ្ពស់ជាងគេក្នុងឆ្នាំ២០១៨៖

១) ប្រទេសអ៊ីស្លង់ 

២) ប្រទេសនូវែលសេឡង់

៣) ប្រទេសអូទ្រីស

៤) ប្រទេសព័រទុយកាល់

៥) ប្រទេសដាណឺម៉ាក

៦) ប្រទេសកាណាដា

៧) ប្រទេសឆេក

៨) ប្រទេសសិង្ហបុរី

៩) ប្រទេសជប៉ុន

១០) ប្រទេសអៀរឡង់

១១) ប្រទេសស្លូវេនី

១២) ប្រទេសស្វីស

១៣) ប្រទេសអូស្ត្រាលី 

 

ដោយ៖ លង់ វណ្ណៈ

X
5s