សុភាសិតចំនួន ១០ ដែលបានដកស្រង់ពីជុំវិញពិភពលោកដែលនិយាយអំពីសេចក្ដីស្លាប់​



សេចក្ដីស្លាប់គឺជាសច្ចធម៌មួយនៅក្នុងជីវិតដែលគ្មាននរណាម្នាក់មិនថាមានឬក្រ អាចចៀសផុតបានឡើយ។ ខាងក្រោមនេះគឺជាសុភាសិតចំនួន១០ដែលបានដកស្រង់ពីជុំវិញពិភពលោកដែលនិយាយអំពីសេចក្ដីស្លាប់៖

១) «ពួកយើងសុទ្ធតែស្មើភាពគ្នានៅចំពោះមុខសេចក្ដីស្លាប់។» សុភាសិតបុរាណ

២) «បុគ្គលដែលធ្វើឲ្យមនុស្សគ្រប់គ្នារីករាយ បានស្លាប់មុនពេលគាត់កើតទៅទៀត។» សុភាសិតបុរាណ

៣) «មានឬក្រ សេចក្ដីស្លាប់ធ្វើឲ្យយើងស្មើភាពគ្នា។» សុភាសិតអាល្លឺម៉ង់

៤) «មនុស្សអាចប្រាកដប្រជាបានតែរឿងសេចក្ដីស្លាប់ប៉ុណ្ណោះ។» សុភាសិតជ្វីស

៥) «រស់នៅក្នុងការព្រួយបារម្ភដូចអញ្ជើញសេចក្ដីស្លាប់ឲ្យមកកាន់តែឆាប់។» សុភាសិតអាមេរិក

៦) «ខ្ញុំគ្មានសិទ្ធិក្នុងការរីករាយចំពោះសេចក្ដីស្លាប់របស់សត្រូវខ្ញុំនោះទេនៅពេលដែលសូម្បីតែខ្ញុំខ្លួនឯងមិនមានជីវិតអមតផងនោះ។» សុភាសិតអ៊ីរ៉ង់

៧) «ជនដែលភ័យខ្លាចសេចក្ដីស្លាប់ បានបាត់បង់ជីវិតរបស់គេបាត់ទៅហើយ។» សុភាសិតរ៉ូម៉ាំង

៨) «ភាពភ័យខ្លាចនៃសេចក្ដីស្លាប់អាក្រក់ជាងសេចក្ដីស្លាប់ខ្លួនវាទៅទៀត។» សុភាសិតបុរាណ

៩) «សេចក្ដីស្លាប់មិនបានរៀបចំការណាត់ទុកមុននោះឡើយ។» សុភាសិតជនជាតិភាគតិចKanuri របស់អាហ្វ្រិក

១០) «សេចក្ដីស្លាប់គឺជាស្រមោលអន្ទោលតាមប្រាណ។» សុភាសិតអង់គ្លេស

ដោយ៖ ស្រីពៅ

 

X
5s