ចំណុច​អសកម្ម​៥​​យ៉ាង​ដែល​​ ​បុគ្គល​ជោគ​ជ័យ​​​​មិន​ព្យាយាម​​ធ្វើ​​​វាជា​ថ្មី​ម្ដង​ទៀត​ឡើយ​​



មនុស្ស​ម្នាក់ៗ​តែង​មាន​កំហុស​ តែ​បើ​យើង​យក​កំហុស​ទាំង​នោះ​មក​សិក្សា​ យើង​នឹង​​អាច​​ប្រែ​ក្លាយ​​ខ្លួន​ឯង​ទៅ​ជា​មនុស្ស​ជោគជ័យ​ម្នាក់​បាន​។​ ​​ប៉ុន្តែ​​​ចំពោះ​កំហុស​ ​ឬ ចំណុច​អសកម្ម​មួយ​ចំនួន​ដែល​មិន​អាច​កែខៃ​​​​បាន​​​នោះ ​គឺ​មិន​គួរ​ព្យាយាម​ម្ដង​ទៀត​ឡើយ ​ព្រោះ​នាំ​ឲ្យ​ខាត​ពេល​ ​ដូច្នេះ​ត្រូវ​សម្លឹង​រក​អ្វី​ដែល​ថ្មី​​វិញ​ ​ទើប​ជា​រឿង​ល្អ​។​​ ​​​​​មនុស្ស​ដែល​ជោគ​ជ័យ​ នឹង​មិន​អនុវត្ត​រឿង​ទាំង​៥​​នេះ​ទេ​​ឡើយ៖

១​​​) ត្រឡប់​ទៅ​ធ្វើ​អ្វី​​ដែល​​​មិន​អាច​​ដំណើរ​ការ​​​៖ ​ទោះ​បី​ពេល​ខ្លះ​ការងារ​ឬ​ក៏​​​ចំណង​មិត្តភាព​ដែល​ប្រេះស្រាំ​​​ត្រូវ​បាន​បញ្ចប់​ដោយ​​មូល​ហេតុ​​វិជ្ជមាន​ក្ដី​​ យើង​​ក៏​​មិន​គួរ​​​ត្រឡប់​ទៅ​ធ្វើ​អ្វីៗ​ច្រំ​ដដែលៗ​នោះ​ទេ​​។​ ​យើង​ត្រូវ​គិត​ពី​​លទ្ធផល​​ផ្សេង​ពី​នេះ​​ទើប​បាន។​ ​​រឿង​ដែល​ចប់​គឺ​ចប់​បាត់​ទៅ​ហើយ ​ដូច្នេះ​គួរ​គិត​អ្វី​ដែល​ថ្មី ​និង មាន​ប្រយោជន៍​សម្រាប់​ពេល​ខាង​មុខ​។

២)​ ធ្វើ​អ្វីៗ​ដែល​​ពួក​គេ​មិន​អាច​​​ធ្វើ​បាន​៖ ​គ្រប់​កិច្ចការ​ទាំង​អស់​​ដែល​យើង​ធ្វើ​គឺ​យើង​តែង​​តែ​ចោទ​សួរ​ខ្លួន​ឯង​ថា​ ហេតុ​អ្វី​ខ្ញុំ​ត្រូវ​ធ្វើ​វា?​ តើ​វា​សាក​សម​នឹង​សមត្ថភាព​ខ្ញុំ ​ឬ ​យ៉ាង​ណា​? ​ ​មិន​មែន​មនុស្ស​យើង​ម្នាក់ៗ​អាច​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​នោះ​ឡើយ​ ​ដូច្នេះ​ហើយ​​គួរ​ធ្វើ​អ្វី​ដែល​ខ្លួន​មាន​សមត្ថភាព​ ឬ ​ជា​សក្ដានុពល​របស់​ខ្លួន​ទើប​ជោគជ័យ​។

៣) ព្យាយាម​ផ្លាស់​ប្ដូរ​​អ្នក​​ដទៃ​៖ នៅ​ពេល​អ្នក​មិន​អាច​ជំរុញ​នរណា​ម្នាក់​អោយ​ ​ធ្វើ​អ្វី​មួយ​បាន ជា​ដំបូង​​ អ្នក​គួរ​ផ្ដល់​សេរីភាព ​និង​ចេះ​​អនុញ្ញាត​អោយ​ពួក​គេ​រៀន​ទទួល​យក​បទ​ពិសោធន៍​ទាំង​នោះ។​​ ​​សូម​កុំ​ព្យាយាម​ផ្លាស់ប្ដូរ​អ្នកដទៃ​​ឲ្យ​សោះ​ ​ព្រោះ​វា​មិន​ងាយ​នឹង​កើត​ឡើង​ឡើយ ​ប៉ុន្តែ​អ្វី​ដែល​អ្នក​គួរ​យកចិត្តទុកដាក់​នោះ​គឺ​ ​ការ​ផ្លាស់ប្ដូរ​ខ្លួន​ឯង​។​​

៤​)​ ជឿជាក់​​ថា​ ​ខ្លួន​​អាច​​អនុគ្រោះ​ដល់​មនុស្ស​រាល់​គ្នា៖​​ ពេល​ខ្លះ​យើង​មិន​អាច​អនុគ្រោះ​​ដល់​មនុស្ស​រាល់​គ្នា​ទាំង​អស់​នោះ​ទេ​​ យើង​ចាំ​បាច់​​គួរ​តែ​មើល​អោយ​ច្បាស់​ពី​​បុគ្គល​ម្នាក់​នោះ​សិន។ ​តាម​ពិត​ទៅ​ការ​អនុគ្រោះ​គឺ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ការ​រស់នៅ ​ប៉ុន្តែ​មនុស្ស​ខ្លះ​​​មិន​អាច​អនុគ្រោះ​មិន​ឡើយ ​ដោយសារតែ​ពួកគេ​ ​​តែងតែ​បង្ក​ការ​ស្មុគស្មាញ​ដល់​អ្នកដទៃ​ជា​និច្ច ​ដូច្នេះ​ហើយ ​​​​មាន​តែ​ការ​ផ្ដាច់​ទំនាក់ទំនង ​ឬ ​ធ្វើ​អ្វី​ម្យ៉ាង​ដែល​ទៅ​រួច​​ដើម្បី​បញ្ឈប់​សកម្មភាព​ដ៏​គួរ​ឲ្យ​ធុញទ្រាន់​ទាំង​នោះ​​ទើប​ជា​ជម្រើស​ល្អ​។​​​​​

៥) ​ជ្រើសរើស​ភាព​សុខ​​ស្រួល​រយ:​​ពេល​ខ្លី​ ច្រើន​ជាង​ផល​ប្រ​យោជន៍​រយ:​ពេល​វែង៖ មនុស្ស​ដែល​ជោគ​ជ័យ​គឺ​មិន​ដែល​ខ្លាច​​ឧបសគ្គ​នោះ​ទេ ​ព្រោះ​គេ​ជឿ​ជាក់​ថា​​ឧបសគ្គ​ទាំង​នោះ​នឹង​បង្រៀន​គេ​អោយ​ស្គាល់​ពាក្យ​ថា​តស៊ូ​សម្រាប់​ជីវិត​។ ​ដូច្នេះ​ហើយ​ពួកគេ​ ​សុខចិត្ត​ប្រឈម​នឹង​ការ​លំបាក​ជាច្រើន ​ដើម្បី​ទទួល​បាន​ផ្លែផ្កា​នៅ​ពេល​អនាគត​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​៖ ​ព្រំ​ សុវណ្ណ​កណ្ណិកា

X
5s