សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ប្រចាំសប្ដាហ៍ក្នុងប្រទេសកម្ពុជា​



ការ​វិវត្តិ​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​មាន​ការ​ផ្លាស់ប្ដូរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដូច្នេះ​សម្រាប់​សហគ្រិន​ឬ​អ្នក​ប្រកប​មុខ​របរ​ផ្សេងៗ វា​ជា​ការ​ចាំបាច់​សម្រាប់​ការ​តាម​ដាន​នូវ​ព្រឹត្តិការណ៍​សំខាន់​ទាំង​នោះ​ដើម្បី​ជា​ជំនួយ​ស្មារតី​ក្នុង​ការ​សម្រេច​ចិត្ត​អាជីវកម្ម។ ក្នុង​សប្ដាហ៍នេះ​ដែរ Bizkhmer សូម​បង្ហាញ​ជូន​លោកអ្នក​នូវ​ការ​សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​កម្ពុជា​សំខាន់ៗ ពី​ស្ថាប័ន​សាព័ត៌មាន​វិជ្ជាជីវៈ​និង​គួរ​ឲ្យ​ទុក​ចិត្ត​ចំនួន​៤។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត រស្មី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី អាកាសយានដ្ឋាន​វិនិយោគ​២​ពាន់​លាន​ដុល្លារ ​នៅ​តារា​សាគរ​នឹង​បញ្ចប់​ការសាងសង់​ក្នុង​ខែឧសភា ​ឆ្នាំ​២០២០៖ ​អាកាសយានដ្ឋាន​នៅ​តំបន់​អភិវឌ្ឍ​ន៍តារា​សាគរ​ខេត្តកោះកុង ​ដែល​សាងសង់​ក្នុង​ទំហំ​ទឹកប្រាក់​២,២​ពាន់​លាន​ដុល្លារ​ នឹង​បញ្ចប់​ការសាងសង់​នៅ​ខែឧសភា​ឆ្នាំ​២០២០​ខាងមុខ​។​ ការហោះហើរ​សាកល្បង​នឹងធ្វើ​ឡើង​នៅ​ខែតុលា រីឯ​ការហោះហើរ​ផ្លូវការនៅ​ខែធ្នូ​ ឆ្នាំ​២០២០​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

តាម​ប្រភព​ដដែល កាល​ពី​ថ្ងៃ​ទី១៤ ខែ​នមិថុនា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី អង្គការ ILO ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ថា​នឹង​បន្ត​កិច្ចសហការ​ជាមួយ​កម្ពុជា ក្នុងការ​ជំរុញ​វិស័យ​ការងារ​៖ នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ ILO បានបង្ហាញ​ឆន្ទៈ​ថា​នឹង នៅតែ​បន្ត​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ជំរុញ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​កម្ពុជា ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ​ឡែក​សម្រាប់​កាសែត​ ភ្នំពេញ​ប៉ុស្ដិ៍​វិញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី កម្ពុជា-EU ពិភាក្សា​ដើម្បី​បន្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រួម៖ កម្ពុជា​ និង​សហភាព​អឺរ៉ុប​បាន​ពិភាក្សា​គ្នា​ដើម្បី​បន្ត​ការ​អនុវត្ត​កម្មវិធី​យុទ្ធសាស្ត្រ​រួម​​របស់​អឺរ៉ុប​ ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា​រយៈពេល ​១០ ​ឆ្នាំ​ទៀត​​។​ នេះ​បើ​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

មួយ​វិញ​ទៀត សម្រាប់​កាសែត​កោះសន្តិភាព កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី ក្រុមហ៊ុន​យក្ស​ជប៉ុន​គ្រោង​បោះទុន​នៅ​សៀមរាប​លើ​វិស័យ​កសិកម្ម​និង​ទេសចរណ៍៖ ខណៈ​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​ព្យាយាម​បង្កើតនូវ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ក្រៅពី​តំបន់​អង្គរ ជាក់ស្តែង​ថ្មី​ៗ​នេះ​ក្រុមហ៊ុន អង្គរ វ៉ា​យ​ដ៍​ឡាយ​ហ្វ៍ & អឹ​ឃ្វា​រៀម របស់​សហរដ្ឋអាមេរិក បាន​វិនិយោគ​សាងសង់ ជល​វប្បដ្ឋាន​ត្រី​ទឹកសាប ទឹកប្រៃ និង​សួនសត្វ​ថ្នាក់​ពិភពលោក​មួយ (Angkor Aquarium & Animal Kingdom) នៅ​លើ​ផ្ទៃដី​១០០​ហិ​កតា ក្នុង​ខេត្តសៀមរាប ក្រោម​ទុន​វិនិយោគ ៧០​លាន​ដុល្លារ​អា​មេ​រិ​ក​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ចុង​ក្រោយ​សម្រាប់​សាព័ត៌មានខ្លីខ្លី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី ៥ខែ​ឆ្នាំ​២០១៩ កម្ពុជា ទទួល​បាន​ចំណូល​ពន្ធ​ដារ​ជាង ១,៣ពាន់​លាន​ដុល្លារ៖ រយៈពេល៥ខែ ​ឆ្នាំ​២០១៩​នេះ ចំណូល​ពន្ធ-អាករ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន (តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូលអនឡាញ) មាន​ចំនួន ៥៣៤៣,៣៩ប៊ីលានរៀល (ប្រមាណ ១៣៣៥,៨៥លាន​ដុល្លារ​អាមេរិក) ស្មើនឹង ៥៨,៣៧ភាគរយ​នៃការ​ផែនការ​ប្រចាំឆ្នាំ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មានរបស់​អគ្គនាយកដ្ឋាន​ពន្ធដារ កាល​ពីថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

 

ដោយ៖ ជួប ស្រីរ័ត្ន

 

X
5s