របៀប​គ្រប់​គ្រង​ទាំង​នេះ​ ​ដែល​នាំ​អ្នក​ឲ្យ​ក្លាយ​​ជា«​អ្នក​ដឹក​នាំ​គំរូ​ហើយ​​ឈាន​មុខ​គេ»​​



ដើម្បីរួមការងារជាមួយ អ្នកដទៃ ឲ្យបានល្អនោះ អ្នកគប្បី ស្វែងយល់ថាអ្វីទៅជាភាពជាអ្នកដឹកនាំ និង ការគ្រប់គ្រងគេ។ ខាងក្រោមនេះជារបៀបគ្រប់គ្រង ដែលអ្នកអាចយកមកកែប្រែខ្លួនឯងឲ្យក្លាយទៅជាអ្នកដឹកនាំមួយដ៏ល្អបាន៖ 

១) កុំចុះចាញ់៖ ក្នុងនាមជាអ្នកដឹកនាំគេ ពេលអ្នកចុះចាញ់អ្វីមួយ អ្នកមិនត្រឹមតែធ្វើឲ្យខ្លួនឯងអស់ ជំនឿទេ ថែមទាំងឲ្យកូនក្រុមអស់ជំនឿដែលគេខំទុកចិត្តអ្នកទៀត។ ដូចនេះបើសិនជាអាច កុំចេះតែបោះបង់ចោលអ្វី ងាយៗពេក ។ 

២) មនុស្សជុំវិញអ្នកគឺសុទ្ធតែសំខាន់៖ បើចង់ជោគជ័យអ្នកត្រូវដើរទៅមុខទាំងអស់គ្នា។ ក្នុងនាមជាអ្នកដឹកនាំល្អម្នាក់ អ្នកមិនអាចចាត់ទុកតែអ្នកពូកែថាជាមនុស្សសំខាន់បានទេ អ្នកត្រូវតែលើកទឹកចិត្ត ហើយជឿជាក់ថា ម្នាក់ៗ គឺសុទ្ធតែសំខាន់និងមានសមត្ថភាពដូចៗគ្នា។ 

៣) រឹងមាំតែចេះដាក់ខ្លួន៖ អ្នកដឹកនាំគេ គប្បីមានភាពក្លាហាន ទើបធ្វើឲ្យមនុស្សជុំវិញកោតសរសើរ និងដើរតាម តែពួកគេក៏មិនត្រូវតម្កើងឫក ដោយសំអាងថាខ្លួនជាអ្នកដឹកនាំដែរ។ 

៤) អាជីវកម្មដែលអាចទៅមុខបានទាល់តែមនុស្សចេះអភិវឌ្ឍខ្លួន៖ អ្នកដឹកនាំគឺមិនមែនអភិវឌ្ឍតែមួយមុខទេ តែពួកគេផ្លាស់ប្ដូរអត្តចរិត ក្នុងការរៀនសូត្រ ថែមទៀតផង។ 

៥) មិនត្រូវលោភលន់៖ អ្នកដឹកនាំភាគច្រើនតែងតែឲ្យភាពលោភលន់យកឈ្នះខ្លួន គ្រប់ពេល។ ភាពលោភលន់ គឺអាចនាំគ្រោះថ្នាក់មិនមែនតែខ្លួនអ្នកទេ តែសម្រាប់អាជីវកម្មរបស់អ្នកទាំងមូលតែម្ដង៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ www.entrepreneur.com

X
5s