ទម្លាប់ទាំង ៩ របស់អ្នកមាន ដែលអ្នកអាចធ្វើដោយមិនអស់ប្រាក់មួយរៀល
មនុស្សម្នាក់ៗចង់ជោគជ័យ ចង់មានចង់បាន ប៉ុន្តែមនុស្សមួយចំនួនមិនទាន់ដឹងថាដើម្បីក្លាយជាអ្នកមានត្រូវមានក្បួនច្បាប់បែបណាខ្លះនោះទេ។ តាមពិតគឺពិតជាមានរូបមន្តខ្លះពិតមែន ដែលអាចជាឲ្យលោកអ្នកអនុវត្តតាមខ្លះៗ។ ខាងក្រោមនេះគឺជាទម្លាប់ទាំង ៩ របស់អ្នកមានដែលអ្នកអាចយកវាទៅអនុវត្តដោយមិនអស់លុយមួយរៀលនោះឡើយ៖
១) ក្រោកពីព្រលឹម
អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា លោក Richard Branson លោក Jack Dorsey លោក Larry Schultz លោក Tim Cook និងលោកស្រី Ursula Burns ជាដើមសុទ្ធតែជាបុគ្គលដែលងើបពីព្រលឹម។ តើការងើបពីព្រលឹមទាក់ទងអ្វីទៅនឹងភាពជោគជ័យ? ការក្រោកពីដេកពីព្រលឹមជួយឲ្យអ្នកអាចចាប់ផ្ដើមថ្ងៃថ្មីរបស់ពួគគេលឿនរហ័សជាងអ្នកដ៏ទៃ ដោយពួកគេអាចមានពេលវេលាច្រើនក្នុងការធ្វើអ្វីផ្សេងៗដូចជាធ្វើលំហាត់ប្រាណ ឆ្លើយតបសារ ស្រស់ស្រូបអាហារពេលព្រឹក។ មនុស្សដែលក្រោកពីគេងពីព្រលឹមមានភាពរីករាយជាងអ្នកដទៃ។ ការងើបពីព្រលឹមមានន័យថាអ្នកមានឱកាសធ្វើអ្វីៗបានច្រើនជាងអ្នកដទៃ។ស
២) ធ្វើសមាធិក
លោកស្រី Operah លោក Rupert Murdoch លោក Russell Simmons លោកស្រី Arianna Huffington លោក Bill Ford សុទ្ធតែអះអាងថាការធ្វើសមាធិកគឺជាធាតុផ្សំដែលជួយទៅដល់ភាពជោគជ័យរបស់ពួកគេ។ ការថែរក្សាសុខភាពខ្លួនប្រាណ និងសុខភាពខួរក្បាល តាមរយៈការធ្វើសម្រាក ការធ្វើលំហាត់ប្រាណ ការបរិភោគស្អាត និងគេងឲ្យបានគ្រប់គ្រាន់ សុទ្ធតែជាវិធីដែលអាចជួយទៅដល់ឱកាសជោគជ័យ។
៣) ទំនាក់ទំនង
បុគ្គលជោគជ័យដឹងអំពីសារៈសំខាន់នៃការធ្វើការមានបណ្ដាញទំនាក់ទំនង។ ជាការពិត ការសិក្សាស្រាវជ្រាវបានរកឃើញថាការធ្វើទំនាក់ទំនងអាចជួយឲ្យមនុស្សអាចធ្វើការកិច្ចការបានប្រសើរ បង្កើនឱកាសការងារ។ ការធ្វើទំនាក់ទំនងជួយឲ្យបុគ្គលជោគជ័យកាន់តែមានភាពច្នៃប្រឌិត។ បើយោងតាម សៀវភៅរបស់លោក “How To Win Friends & influence People” របស់លោក Dale Carnegie បុគ្គលជោគជ័យកម្រត្អូញត្អែរឬរិះគន់នរណាម្នាក់ណាស់ ពួកគេជាមនុស្សស្មោះត្រង់ ហើយជាមនុស្សដែលអាចយល់អារម្មណ៍អ្នកដទៃបានច្រើន។
៤) ធ្វើឲ្យខ្លួនរវល់
បុគ្គលជោគជ័យមិនមែនមនុស្សដែលខ្ជិលនោះទេ។ បុគ្គលជោគជ័យដូចជាលោក LBJ និងលោក Robert Moses ត្រូវបានគេដឹងថាធ្វើការប្រមាណ ៦០ទៅ៦៥ម៉ោងក្នុងមួយសប្ដាហ៍។ លោក Elon Musk ធ្វើការប្រហែលជា ៨០ ទៅ១០០ ម៉ោងក្នុងមួយសប្ដាហ៍។ លោកធ្លាប់មានប្រសាសន៍ថា៖ នេះជាជំនឿដែលសហគ្រិនភាគជ្រើនត្រូវប្រកាន់ខ្ជាប់។
៥) អានសៀវភៅ
បើយោងតាមលោក Thomas Corley អ្នកនិពន្ធសៀវភៅ Rich Habits: The Daily Success Habits of Wealthy Individuals អ្នកមាន ៦៧ភាគរយមើលទូរទស្សន៍ត្រឹមតែ១ម៉ោងឬតិចជាងនេះប៉ុណ្ណោះ។ លោក Corley បានរកឃើញថា ៧៨ភាគរយនៃអ្នកក្រចូលចិត្តមើលទូរទស្សន៍។ បន្ថែមពីនេះ ៨៦ភាគរយនៃអ្នកមានចូលចិត្តអានសៀវភៅ ដោយ ៨៨ភាគរយនៃពួកគេអះអាងថាពួកគេចូលចិត្តអានសៀវភៅបែបអភិវឌ្ឍន៍ខ្លួនប្រហែល ៣០នាទី ឬច្រើនជាងនេះក្នងមួយថ្ងៃ។
៦) ដឹងពីរបៀបនិយាយថា «ទេ»
លោក Warren Buffett មានប្រសាសន៍ថា៖ «ភាគខុសគ្នារវាងបុគ្គលជោគជ័យនិងបុគ្គលកំពូលជោគជ័យគឺថាបុគ្គលកំពូលជោគជ័យតែងតែនិយាយាថា ទេ ទៅលើរឿងស្ទើគ្រប់យ៉ាង។»
បុគ្គលជោគជ័យដឹងថាការនិយាយបដិសេធ ទៅកាន់ភាពអវិជ្ជមាន ទៅកាន់កិច្ចការងារបន្ថែម ឬសកម្មភាពទាំងឡាយនាដែលពួកគេគិតថាជារឿងខ្ជះខ្ជាយពេលវេលា ពួកគេអាចបង្កើនប្រសិទ្ធភាពកិច្ចការងាររបស់ពួកគេបានបន្ថែមទៀត។ ប្រសិនបើអ្នកនិយាយយល់ព្រមទៅលើគ្របកិច្ចការ នោះអ្នកនឹងមិនអាចបញ្ចប់កិច្ចការរបស់អ្នកដែលត្រូវការបំពេញបាននោះទេ។
៧) សរសេរកិច្ចការដែលត្រូវធ្វើ
បុគ្គលជោគជ័យតែងតែសរសេរកិច្ចការដែលត្រូវធ្វើនៅពេលយប់មុននឹងពួកគេ ដូចនេះពួកគេអាចធ្វើកំណត់អាទិភពនៅថ្ងៃខាងមុខ។ ពួកគេដាក់លេខទៅលើតារាងពេលវេលាយ៉ាងល្អដើម្បីកំណត់ថាតើកិច្ចការណាដែលសំខាន់ជាងគេ។
៨) គ្រប់គ្រងលុយកាក់
បុគ្គលជោគជ័យអាចក្លាយជាអ្នកមានបានដោយសារតែពួកគេចេះគ្រប់គ្របហិរញ្ញវត្ថុរបស់ពួគគេបានយ៉ាងល្អ។ នេះមានន័យថាពួកគេចេះធ្វើការវិនិយោគលុយកាក់របស់ពួកគេយ៉ាងឆ្លាតវៃ ពួកគេមើលឱកាសថ្មីៗដើម្បីវិនិយោគ។ ដូចពាក្យចាស់ពោលថា សំណាងនិងការត្រៀមខ្លួនតែងតែជួបឱកាសជាមិនខាន។ បុគ្គលជោគជ័យទទួលបានជោគជ័យដោយសារតែពួកគេត្រៀមខ្លួនជានិច្ច និងចេះគ្រប់គ្រងលុយកាក់បានល្អ។
៩) មានគោលដៅ
លោក Joel Brown បានធ្វើការសម្ភាសន៍បុគ្គលជោគជ័យជាច្រើន ហើយលោករកឃើញថា៩៥ភាគរយនៃពួកគេទាំងនោះតែងតែសរសេរគោលដៅ គម្រោង និងទស្សនវិស័យជោគជ័យរបស់ពួកគេជានិច្ច។ ពួកគេតែងតែមានគោលដៅ ហើយធ្វើសកម្មភាពដើម្បីសម្រេចវា៕
ដោយ៖ លង់ វណ្ណៈ