ប្រទេសទាំង១០ ដែលមានការចំណាយលើការថែទាំងកុមារតូចៗច្រើនជាងគេ
អង្គការការអភិវឌ្ឍសេដ្ឋនិងកិច្ចសហការសេដ្ឋកិច្ច (OECD) បានធ្វើការសិក្សាទៅលើការចំណាយលើការថែទាំកុមារលើប្រទេសជុំវិញពិភពលោក ដោយបានរកឃើញនូវការចំណាយផ្សេងៗគ្នារបស់ឪពុកម្ដាយក្នុងប្រទេសនីមួយៗ។
ប្រទេសនូវែលសេឡង់ ជាប្រទសដែលមានការចំណាយលើការថែទាំងកុមារច្រើនជាងគេ ដោយឪពុកម្ដាយដែលមានកូនពីរនាក់ ធ្វើការបែងចែក ៣៧,៣ភាគរយពីចំណូលរបស់ខ្លួនទៅលើការថែទាំក្មេងៗ។
ខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលឪពុកម្ដាយធ្វើបែងចែកចំណូលរបស់ខ្លួនទៅលើការថែទាំកុមារតូចៗរបស់ខ្លួនច្រើនជាងគេ៖
១) នូវែលសេឡង់ ចាយលើការថែទាំកុមារចំនូន ៣៧,៣ភាគរយ
២) អង់គ្លេស ចាយលើការថែទាំកុមារចំនួន ៣៥,៧ ភាគរយ
៣) សហរដ្ឋអាមេរិក ចាយលើការថែទាំកុមារចំនួន ៣៣,២ភាគរយ
៤) អូស្រ្តាលី ចាយលើការថែទាំកុមារចំនួន ៣១,២ភាគរយ
៥) ប្រទេសអ៊ីស្លង់ ចាយលើការថែទាំកុមារចំនួន ២៧,៨ភាគរយ
៦) ប្រទេសស្វីស ចាយលើការថែទាំកុមារចំនួន ២៧,៧ភាគរយ
៧) ប្រទេសជប៉ុន ចាយលើការថែទាំងកុមារចំនួន ២៦,៨ភាគរយ
៨) ប្រទេសសាធារណរដ្ឋស្លូវ៉ាគី ចាយលើការថែទាំកុមារចំនួន ២៦,១ភាគរយ
៩) ប្រទេសកាណាដា ចាយលើការថែទាំកុមារចំនួន ២២,៩ភាគរយ
១០) ប្រទេសហ្វាំងឡង់ ចាយលើការថែទាំកុមារចំនួន ២១,៥ភាគរយ
ដោយ៖ លង់ វណ្ណៈ