ប្រទេសដែលស្អាតស្អំជាងគេ និងពុករលួយជាងគេក្នុងពិភពលោក ឆ្នាំ២០១៨
អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានធ្វើវាស់ស្ទង់ក្នុង សន្ទស្សន៍ទស្សនអំពើពុករលួយឆ្នាំ ២០១៨ (Corruption Perceptions Index) ដែលបានចាត់ចំណាត់ថ្នាក់ ១៨០ប្រទេស តាមរយៈកម្រិតការដឹងអំពីអំពើពុករលួយក្នុងវិស័យសាធារណ។ ក្នុងសន្ទស្សន៍នេះបានធ្វើការវាសពិន្ទុចាប់ពី ០ដល់១០០ ដោយប្រទេសដែលបានពិន្ទុ១០០ ជាប្រទេសស្អាតស្អំជាងគេ ហើយប្រទេសដែលបានពិន្ទុទាបជាប្រទេសដែលមានអំពើពុករលួយខ្លាំងជាងគេ។
ខាងក្រោមនជាប្រទេសទាំង ៦ ដែលជាប់ចំណាត់ថ្នាក់ជាប្រទេសស្អាតស្អំខ្លាំងជាងគេ៖
១) ប្រទេសដាណឺម៉ាក ទទួលបាន ៨៨ពិន្ទុ
២) ប្រទេសនូវែលស នូវែលសេឡង់ ទទួលបាន ៨៧ពិន្ទុ
៣) ប្រទេសហ្វាំងឡង់ ទទួលបាន ៨៥ពិន្ទុ
៤) ប្រទេសសិង្ហបុរី ទទួលបាន ៨៥ពិន្ទុ
៥) ប្រទេសស៊ុយអែត ទទួលបាន ៨៥ពិន្ទុ
៦) ប្រទេសស្វីស ទទួលបាន ៨៥ពិន្ទុ
ខាងក្រោមនជាប្រទេសទាំង ៥ ដែលជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានអំពើពុករលួយខ្លាំងជាងគេ៖
១) ប្រទេសកូរ៉េខាងជើង ទទួលបាន ១៤ពិន្ទុ
២) ប្រទេសយេម៉ែន ទទូលបាន ១៤ពិន្ទុ
៣) ប្រទេសស៊ូដង់ជាងត្បូង ទទូលបាន១៣ពិន្ទុ
៤) ប្រទេសស៊ីរ៉ី ទទួលបាន ១៣ពិន្ទុ
៥) ប្រទេសសូម៉ាលី ទទួលបាន ១០ពិន្ទុ
ដោយ៖ លង់ វណ្ណៈ