សុភាសិតនិងសម្ដីដកស្រង់ចំនួន ៨ ដែលមានខ្លឹមសារទាក់ទងជាមួយនឹងក្ដីសុខក្នុងជីវិតរបស់យើង​



អត្ថបទនេះយើងបានជម្រើសនិងចងក្រងនូវសុភាសិតនិងសម្ដីដកស្រង់ចំនួន៨ដែលមានខ្លឹមសារទាក់ទងជាមួយនឹងក្ដីសុខក្នុងជីវិតរបស់យើង។ ខាងក្រោមនេះគឺជាសុភាសិតនិងសម្ដីដកស្រង់ទាំង ៨ នោះ៖

១) «បុរសដែលរីករាយគឺជាបុរសដែលបានរៀបការជាមួយនារីដែលគាត់ស្រឡាញ់ តែបុរសដែលរីករាយជាងនេះគឺជាបុរសដែលស្រឡាញ់នារីដែលគាត់បានរៀបការជាមួយ។» សុភាសិតអាហ្វ្រិក

២) «រីករាយប្រសើរជាងបានធ្វើជាស្ដេច។» សុភាសិតនីហ្សេរីយ៉ា

៣) «ការបន្លំខ្លួនឯងដ៏ធំបំផុតគឺ: នៅពេលដែលខ្ញុំទទួលបាននូវអ្វីដែលខ្ញុំចង់បាន ខ្ញុំនឹងរីករាយ។» អនាមិក

៤) «ពិតណាស់ មនុស្សប្រាថ្នាចង់មានក្ដីសុខ ប៉ុន្តែពួកគេរស់នៅជីវិតរបស់ពួកគេធ្វើដូចជាសេចក្ដីសុខមិនអាចទៅរួចបានយ៉ាងដូច្នោះ។» St. Augustine

៥) «ការធ្លាក់ក្នុងអន្លង់ស្នេហ៍ងាយស្រួលជាងការថែរក្សាក្ដីស្រឡាញ់។» សុភាសិតអាហ្វ្រិក

៦) «បុរសដែលរីករាយគឺជាបុរសដែលបានរកឃើញមិត្តពិតរបស់ខ្លួន ហើយរីករាយជាងនេះគឺជាបុរសដែលបានរកឃើញមិត្តពិតម្នាក់នេះនៅក្នុងភរិយារបស់គាត់។» Franz Schubert

៧) «គោលដៅនៃការរៀបការមិនមែនជាការគិតដូចគ្នានោះទេ តែជាការគិតទាំងអស់គ្នា។» Robert C. Dodds

៨) «សេចក្ដីសុខមិនស្ថិតនៅលើអ្វីដែលយើងមាននោះទេ ប៉ុន្តែវាពិតជាស្ថិតនៅលើថាតើយើងមានអារម្មណ៍បែបណាចំពោះអ្វីដែលយើងមាន។ យើងអាចមានក្ដីសុខជាមួយរបស់តិចតួច និងមានទុក្ខជាមួយរបស់ច្រើន។» William Dempster Hoard

 

X
5s