លោកស្រី Maya Angelou ៖ ​​​«គ្មាន​នរណា​ម្នាក់​ធ្លាក់ខ្លួនក្រ​ ដោយសារ​ការ​ចែករំលែក​​នោះទេ»​​



មនុស្សម្នាក់ៗតែងតែមិនចង់ក្រ ពោលគឺតែងតែប្រាថ្នាចង់រស់នៅដោយមានទ្រព្យសម្បត្តិចាយមិនអស់។ វាជារឿងត្រឹមត្រូវដែលគិតបែបនេះ ប៉ុន្តែយ៉ាងណាក៏ដោយ ការចែករំលែកគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ព្រោះថា មានមនុស្សជាច្រើនដែលត្រូវការជំនួយពីយើង។

អ្វីដែលសំខាន់នោះ ការចែករំលែកមិនដែលធ្វើឲ្យយើងធ្លាក់ខ្លួនក្រនោះឡើយ ពោលគឺមានតែការលេងល្បែងស៊ីសង ឬ ធ្វើអ្វីដែលមិនល្អប៉ុណ្ណោះ។ ត្រង់ចំណុចនេះ ក៏មានអ្នកនិពន្ធដ៏ល្បីម្នាក់របស់អាមេរិក ឈ្មោះលោកស្រី Maya Angelou បានលើកឡើងថា៖ «គ្មាននរណាម្នាក់ក្រ ដោយសារការចែករំលែកដល់អ្នកដទៃនោះឡើយ»។

ដូច្នេះហើយ បើអាចជួយ ឬ ចែករំលែកអ្វីដែលអ្នកមានទៅកាន់អ្នកដទៃបាន នោះពិភពលោកនឹងកាន់តែមានភាពប្រសើរជាងមុនមិនខាន៕

X
5s