គំនិតសំខាន់ៗរបស់ Chalie Chapline (សាក់ឡូ) តារាកំប្លែងល្បីល្បាញពេញពិភពលោក!
១) «អត្តចរិតពិតរបស់មនុស្ស គឺនឹងស្ដែងចេញមក នៅពេលស្រវឹង»។
២) «ថ្ងៃណាដែលគ្មានការសើច គឺជាថ្ងៃដែលកន្លងទៅអត់ប្រយោជន៍»។
៣) «ការស្រមើស្រមៃ គឺគ្មានបានការអ្វីទាំងអស់ ប្រសិនបើមិនធ្វើវា»។
៤) «កញ្ចក់គឺជាមិត្តល្អបំផុតរបស់ខ្ញុំ ព្រោះថានៅពេលខ្ញុំយំ វាមិនដែលសើចនោះទេ»។
៥) «អ្នកគ្មានថ្ងៃអាចឃើញឥន្ទធនូបានទេ ប្រសិនបើអ្នកមើលទៅក្រោម»។
៦) «អ្នកត្រូវការអំណាច នៅពេលអ្នកចង់ធ្វើអ្វីមួយដែលប៉ះពាល់ដល់អ្នកដទៃប៉ុណ្ណោះ តែបើមិនដូច្នោះទេ សេចក្ដីស្រលាញ់គឺវាគ្រប់គ្រាន់ ក្នុងការធ្វើអ្វីៗគ្រប់យ៉ាង»។
៧) «មេដឹកនាំផ្ដាច់ការ ផ្ដល់សេរីភាពដល់ខ្លួនឯង តែពួកគេបំបិទសេរីភាពរបស់មនុស្ស»។
៨) «ខ្ញុំតែងតែចូលចិត្តដើរកាត់ភ្លៀង ព្រោះធ្វើដូច្នេះ គ្មាននរណាម្នាក់ឃើញខ្ញុំយំនោះទេ»៕