កម្រងគំនិតដ៏មានតម្លៃរបស់ ជូគឺលាង ទីប្រឹក្សាដ៏អស្ចារ្យរបស់លីវប៉ី ក្នុងរឿងសាមកុក
១)«មេដឹកនាំភ្លឺស្វាង មិនដែលខ្លាចប្រជាជនមិនស្គាល់នោះទេ តែខ្លាចតែខ្លួនមិនស្គាល់ប្រជាជន»។
២) «ជ័យជម្នះនៅសមរភូមិ មិនអាចពឹងលើភាពរឹងមាំតែម្យ៉ាងនោះទេ»។
៣) «ឈ្នះដោយមិនចាំបាច់ប្រយុទ្ធ គឺជាផែនការដ៏អស្ចារ្យបំផុត»។
៤) «ជឿជាក់ជ្រុលហួសហេតុពេក នាំឲ្យបរាជ័យ»។
៥) «ធ្វើរឿងណាដែលគេគិតមិនឃើញ ហើយត្រូវវាយអ្នកដែលមិនត្រៀមខ្លួន»។
៦) «ការស្លាប់របស់ទាហាន គឺបណ្ដាលមកពីមើលងាយលើសមត្ថភាពសត្រូវ។ ដូច្នេះត្រូវប្រមូលព័ត៌មាន និង តាមដានសត្រូវយ៉ាងយកចិត្តទុកដាក់បំផុត»៕