ប្រទេសទាំង ១០ ដែលប្រជាជនមានសុខភាពល្អប្រសើរជាងគេក្នុងពិភពលោកក្នុងឆ្នាំ ២០១៩
Bloomberg បានធ្វើការប្រមូលទិន្នន័យជាច្រើនពី អង្គការសហប្រជាជាតិ (UN) ធនាគារពិភពលោក (World Bank) និងអង្គការសុខភាពពិភពលោក (World Health Organization) ដោយបានដាក់ពិន្ទុទៅលើប្រទេសចំនួន ១៦៩ ដោយគិតតាមកត្តាផ្សេងៗដូចជា អាយុរំពឹងទុករហូតដល់ជំងឺធាត់លើសទម្ងន់ ការប្រើប្រាស់ថ្នាំជក់ គុណភាពខ្យល់ និងការប្រើប្រាស់ទឹកស្អាតជាដើម។
លទ្ធផលបានបង្ហាញថា ប្រទេសអេស្ប៉ាញបានកើនពីលេខ៦កាលពីឆ្នាំមុន ជាប់ចំណាត់ថ្នាក់លេខ១ក្នុងតារាងក្នុងឆ្នាំនេះ ដែលរុញអ៊ីតាលីទៅលេខ២ នេះបើយោងតាមសន្ទស្សន៍ប្រទេសដែលមានសុខភាពល្អក្នុងពិភពលោកឆ្នាំ២០១៩របស់ Bloomberg (Bloomberg 2019 Healthiest Country Index)។
ខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលមានប្រជាជនមានសុខភាពល្អប្រសើរជាងគេក្នុងពិភពលោកក្នុងឆ្នាំ ២០១៩៖
ប្រភព៖ www.weforum.org
១) ប្រទេសអស្ប៉ាញ
២) ប្រទេសអ៊ីតាលី
៣) ប្រទេសអៀរឡង់
៤) ប្រទេសជប៉ុន
៥) ប្រទេសស្វីស
៦) ប្រទេសស៊ុយអែត
៧) ប្រទេសអូស្រ្តាលី
៨) ប្រទេសសិង្ហបុរី
៩) ប្រទេសន័រវែស
១០) ប្រទេសអ៊ីស្ត្រាអ៊ែល៕
ដោយ៖ លង់ វណ្ណៈ