មុន​ចង់​​ក្លាយ​ជា​អ្នកមាន​ អាន​សម្រង់​សម្ដី​ចំនួន ១០នេះ!​​



តើ​អ្នក​ធ្លាប់​ស្រមៃ​ថា ថ្ងៃណា​មួយ​អ្នក​នឹង​ក្លាយ​ជា​អ្នកមាន​ដែរ​ឬទេ? បើ​យោង​តាម​ទស្សនៈ​របស់​បុគ្គល​ជោគជ័យ​ជុំវិញ​ពិភពលោក​បាន​យល់​ឃើញ​ថា គំនិត​គឺ​ជា​លុយ។ ចង់​ក្លាយ​​ជា​អ្នក​មាន អ្នក​ត្រូវ​តែ​ជឿជាក់​ថា អ្នក​នឹង​អាច​ធ្វើ​វា​បាន។ មាន​មហិច្ឆតា មាន​គំនិត​ល្អៗ​ និង​មាន​វិន័យ​ល្អ​ចំពោះ​ខ្លួន​ឯង គឺ​ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​បង្កើត​ទ្រព្យសម្បត្តិ។ហេតុដូច្នេះ​ហើយ​មុន​ចង់​ក្រសោប​យក​​​ភាព​មាន​បាន​នេះ អ្នក​ត្រូវ​បណ្ដុះ​ផ្នត់គំនិត​របស់​អ្នក​ឲ្យ​បាន​ជាមុន​សិន​ជាមួយ​នឹង​សម្រង់​សម្ដី​ដ៏​មាន​តម្លៃ​ខាងក្រោម​នេះ៖ ​​​​ ​ 

១.ពេលវេលា​​ជា​មាសប្រាក់ «ភាព​ខុសគ្នា​តែមួយគត់ រវាង​អ្នក​មាន និង​អ្នកក្រ​គឺ​​ថា តើ​ពួកគេ​ប្រើប្រាស់​ពេលវេលា​ដោយ​របៀបណា?» -លោក Robert Kiyosaki- 

២.ចំណេះ​គឺ​ជា​ទ្រព្យ «បើ​អ្នក​​ស្វែង​រក​​ចំណេះ​កាន់តែ​ច្រើន​ អ្នក​រក​លុយ​បាន​​កាន់តែ​ច្រើន» -លោក Frank Clark- 

៣.វិនិយោគ​លើ​ចំណេះ​ដឹង បាន​ប្រាក់​ចំណេញ​គ្មាន​ដែន​កំណត់​ «ការ​វិនិយោគ​លើ​ចំណេះ​ដឹង គឺ​ជា​ការ​វិនិយោគ​ដែល​បាន​ផ្តល់​ប្រាក់​ចំណេញ​ល្អ​ជាងគេ​បំផុត» -លោក Benjamin Franklin- 

៤.មាន​បណ្ណាល័យ​ក្នុង​ផ្ទះ​ប្រសើរ​​ជាង​មាន​​ទូរទស្សន៍​ទំនើប «អ្នកមាន ​ទិញ​ទូរទស្សន៍​តូច​មួយ​ និង​មាន​បណ្ណាល័យ​ធំ​នៅ​ក្នុង​ផ្ទះ រីឯ​អ្នកក្រ​មាន​បណ្ណាល័យ​តូច​មួយ​តែ​​ទិញ​ទូរទស្សន៍​ធំ​​ដាក់​ក្នុង​ផ្ទះ»​ -លោក Zig Ziglar- 

៥.គំនិត​គឺ​ជា​លុយ «មនុស្ស​មាន​ទ្រព្យសម្បត្តិ​ហូរហៀរ​ដោយសារ​គំនិត មិនមែន​ដោយសារ​លុយ​​នោះ​ទេ» ​-លោក Robert Collier- 

៦.គ្មាន​លុយ​មិនមែន​ជា​បញ្ហា​នោះ​ទេ«បើ​ហោប៉ៅ​របស់​អ្នក​​​មិន​មាន​លុយ វា​មិនមែន​ជា​បញ្ហា​នោះ​ទេ។ អ្វី​ដែល​ជា​បញ្ហា​គឺ​គ្មាន​គំនិត និង​បេះដូង​ដើម្បី​រក​លុយ» -លោកNorman Vincent Peale- 

៧.ពេលវេលា​គឺ​ជា​គណនី​សន្សំ​ក្នុង​ធនាគារ «មួយ​ថ្ងៃៗ គឺ​ជា​គណនី​ធនាគារ ហើយ​ពេលវេលា​គឺ​ជា​មាស​ប្រាក់​របស់​អ្នក។ គ្មាន​អ្នកណា​មាន គ្មាន​អ្នកណា​ក្រ មួយ​ថ្ងៃៗ យើង​ម្នាក់ៗ​មាន ២៤ ម៉ោង​ដូចគ្នា»។ -លោក​​ Christopher Rice- 

៨.ខ្វះ​ភាព​ជឿជាក់ ពិបាក​នឹង​ក្លាយ​ជា​អ្នកមាន «តើ​អ្វី​ទៅ​ដែល​រារាំង​មិន​ឲ្យ​អ្នក​ក្លាយ​ជា​អ្នកមាន? រឿង​នេះ​គឺ​សាមញ្ញ​ទេ គឺ​ដោយសារ​តែ​ខ្វះ​ភាព​ជឿជាក់។ ដើម្បី​​អាច​ក្លាយ​ជា​អ្នក​មាន​បាន អ្នក​ត្រូវ​ជឿ​ថា អ្នក​អាច​ធ្វើ​វា​បាន ហើយ​អ្នក​ត្រូវ​តែ​ធ្វើ​សកម្មភាព​ចាំបាច់​ជាច្រើន​ដើម្បី​សម្រេច​គោលដៅ​នេះ»។ -លោកស្រី​ Suze Orma- 

៩.មាន​កើត​ចេញ​ពី​ទម្លាប់​ «​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ កើត​ចេញ​ពី​ទម្លាប់​ដ៏​ល្អ​បំផុត​មួយ» -លោក John Jacob Astor- 

១០.មាន​គំនិត​ មាន​​អ្វីៗ​ទាំងអស់ «រាល់​ភាព​ជោគជ័យ រាល់​ភាព​មាន​បាន គឺ​ផ្តើម​ចេញ​ពី​គំនិត​របស់​មនុស្ស​ម្នាក់ៗ» -លោក Napoleon Hill- 

ប្រភព៖ success

X
5s