វិធីសាស្ត្រ ៥យ៉ាងក្នុងការទាក់ចិត្តបុគ្គលិកឆ្នើមឲ្យជាប់ស្នេហ៍នឹងក្រុមហ៊ុនរហូត
បុគ្គលិកក្រុមហ៊ុនគឺពិតជាស្នូលមួយដ៏សំខាន់នៅក្នុងក្រុមហ៊ុន ហើយវាគឺជាកោសិកាដែលមិនអាចខ្វះបានឡើយ។ ក្នុងក្រុមហ៊ុន តែងតែមានបុគ្គលិកដែលឆ្នើម និងលេចធ្លោជាងគេ។ បុគ្គលិកនោះហើយដែលជាបុគ្គលក្រុមហ៊ុនសម្លឹងចង់បាន និងមិនចង់ឲ្យចេញទៅណាចោលឡើយ។ ដូចនេះដើម្បីរក្សាពួកគេឲ្យបានជាប់ ក្នុងនាមជាថៅកែ តើអ្នកគួរមានវិធីសាស្ត្របែបណាខ្លះដើម្បីទាក់ទាញពួកគេ?
១) ផ្ដល់តំណែងឲ្យសក្ដិសម៖ អ្នកត្រូវចេះចងចាំអំពីភាពជោគជ័យដែលបុគ្គលិកអ្នកបានធ្វើ។ មិនត្រូវព្រងើយកន្តើយនូវភាពជោគជ័យ ឬការខំប្រឹងរបស់គេទេ។ អ្នកណាក៏ចង់ឲ្យគេសរសើរនិងអបអរជ័យលាភីរបស់ខ្លួនដែរ។ ហេតុនេះហើយអ្នកគួរតែ ចេះសរសើរក៏ដូចជាជួយលើកទឹកចិត្តបុគ្គលិកដើម្បីបន្តនូវសកម្មភាពទាំងនោះទៀតដើម្បីខ្លួនឯងនិងគ្រួសារ ។
២) ដំឡើងប្រាក់ខែខ្ពស់ ៖ ដើម្បីជួលឬរក្សាបុគ្គលិកល្អៗទុកគប្បីយើងផ្ដល់ប្រាក់ខែមួយដែលពួកគេពេញចិត្ត។ បើសិនជាអាចគូរតែឲ្យលើសប្រាក់ខែរាល់ដងសម្រាប់ជារង្វាន់លើកទឹកចិត្តពួកគេចំពោះការខំប្រឹង។
៣) ផ្ដល់ឱកាសឲ្យធ្វើគ្រប់យ៉ាង៖មនុស្សម្នាក់ៗ តែងតែចង់បានឱកាស។ ពេលខ្លះទោះបីអ្នកមានសមត្ថភាពនិងពូកែយ៉ាងណាក្ដី បើសិនគ្មានឱកាសទេ អ្វីៗ ក៏មិនអាចទៅរួចដែរ។
៤) កម្ចាត់បុគ្គលិកមិនល្អចេញ៖ ពេលខ្លះអ្នកមិនអាចទុកបុគ្គលិកខ្ជិលៗអោយនូវជិតបុគ្គលិកដែលឧស្សាហ៍ ព្យាយាមបានទេ។ បុគ្គលិកល្អត្រូវតែធ្វើការ ជាមួយបុគ្គលិកល្អដូចគ្នា ដើម្បីឲ្យការងារកាន់តែសកម្ម និងស៊ីចង្វាក់ជាងមុន។
៥) ដោះស្រាយបញ្ហាជាមួយគ្នា៖ គួរមានពេលខ្លះជួបប្រជុំគ្នាជាក្រុមហើយលើកឡើងពីបញ្ហារបស់ក្រុមហ៊ុន រួចរួមគ្នាស្វែងរកដំណោះស្រាយជុំគ្នា។ ទោះបីពួកគេជាបុគ្គលិកពូកែមែន ប៉ុន្តែគ្មានអ្នកណាម្នាក់ដែលចង់ដោះស្រាយបញ្ហាតែម្នាក់ឯងនោះឡើយ៕
ប្រែសម្រួល៖ ព្រំសុវណ្ណកណ្ណិកា
ប្រភព៖ Forbes.com