Apple មិនមែនជាគោលដៅសម្រាប់ចិនក្នុងការសងសឹកមកអាមេរិក​



យោងតាមការលើកឡើងរបស់លោក Tim cook  នាយកប្រតិបត្ដិរបស់ក្រុមហ៊ុន Apple បានលើកឡើងថា ក្នុងជម្លោះសង្រ្គាមពាណិជ្ជកម្ម ចិនមិនដែលយកក្រុមហ៊ុន Apple ជាជនរងគ្រោះនៃជម្លោះមួយនេះឡើយ។

លោកបានលើកឡើងថា និយាយដោយស្មោះត្រង់ចិនមិនដែលចាត់ទុក ក្រុមហ៊ុន Apple ជាក្រុមហ៊ុនគោលដៅរបស់ពួកគេក្នុងសង្គ្រាមពាណិជ្ជកម្មនេះទេ ហើយខ្ញុំក៏សង្ឃឹមថា នឹងគ្មានថ្ងៃកើតឡើងដែរ​បើសិនជាកើតឡើងមែននោះ ការលក់របស់ក្រុមហ៊ុន Apple ប្រកាដជាធ្លាក់ចុះយ៉ាងដុនដាបជាមិនខាន។

គួររម្លឹកឡើងវិញថា សង្គ្រាមពាណិជ្ជកម្មមួយនេះចិនបានតម្លើងពន្ធទៅលើទំនិញអាមេរិកចំនួន ២៥ភាគរយ ស្មើនឹងទឹកប្រាក់សរុបចំនួន ៦០ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ការតម្លើងពន្ធមួយនេះគឺជាការសងសឹកនឹងលោកដូណាល់ត្រាំដែលបានដាក់ពន្ធលើទំនិញរបស់ចិនដែលមានទឹកប្រាក់សរុបចំនួន ២០០ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ពន្ធ ២៥ភាគរយរបស់ចិនដាក់មកលើអាមេរិកអាចនឹងធ្វើឲ្យតម្លៃរបស់ទូរស័ព្ទរបស់អាមេរិកមានតម្លៃថ្លៃទ្វេរដង ទៅនឹងតម្លៃដើមបើសិនយកចូលទៅប្រទេសចិន។

លោកបានបន្ដទៀតថា គ្រប់គ្នាបានដឹងថាទូរស័ព្ទ iPhone ផលិតនៅក្នុងប្រទេសចិន។ iPhone និងចិន​មើលទៅជិតស្និតគ្នាណាស់ ប៉ុន្ដែការពិតគឺបានផលិតនៅគ្រប់ទីកន្លែង​មិនចិនតែមួយនោះទេ។ អ៊ីចឹងហើយបើសិនទូរស័ព្ទ iPhone ជាប់ពន្ធមែនចឹងហើយប្រទេសផ្សេងទៀតដែលផលិត iphone ក៏ទទួលរងគ្រោះដូចគ្នា ប៉ុន្ដែអ្នកដែលរងគ្រោះខ្លាំងបំផុតគឺម្នាក់ដែលកំពុងមានវត្ដមាននៅទីនេះ។

ក្រុមហ៊ុន Apple បានទម្លាក់តម្លៃទូរស័ព្ទរបស់ជាច្រើនគ្រឿងនៅក្នុងប្រទេសចិន ដែលមានដូចជា iPhone iPads Macs និង Airpod ជាដើមនៅក្នុងដើមឆ្នាំនេះ។ មួយវិញទៀតការលក់ និងចំនូលរបស់ក្រុមហ៊ុន Apple ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប្រទេសចិន៕

X
5s