កាន់តែវឹកវរហើយ ចិនបានប្រកាសប្រាប់ប្រជាជនរបស់ខ្លួនមានការប្រុងប្រយ័តក្នុងទឹកដីអាមេរិក​



ក្រសួងការបរទេសរបស់ចិនបានប្រកាសកាលពីថ្ងៃអង្គារ ពីការការពារសុវត្ថិភាពប្រជាជនរបស់ខ្លួន និងក្រុមហ៊ុនចិនដែលមានទីតាំងនៅក្នុងប្រទេសអាមេរិក។ ជាមួយគ្នានេះផងដែរក្រសួងវប្បធម៌និងទេសចរណ៍អាមេរិកក៏បានធ្វើការផ្សព្វផ្សាយជាដំណឹង ទៅដល់ភ្ញៀវទេសចរណ៍ចិនដែលធ្វើដំណើរ និងបន្ដការសិក្សានៅអាមេរិកឲ្យមានការប្រុងប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានខ្ពស់ដូចគ្នា។

ការប្រកាសមួយនេះបានចេញក្រោយពីក្រសួងអប់រំអាមេរិកបានប្រកាសការព្រមានមួយកាលពីថ្ងៃចន្ទ​ នឹងរឹតបន្ដឹងទៅលើទិដ្ឋាការរបស់និស្សិតចិនដែលកំពុងបន្ដការសិក្សានៅក្នុងសហរដ្ឋអាមេរិក។ បើយោងតាមទូរទស្សន៍ CCTv បានប្រកាសឲ្យដឹងថា ថ្មីៗនេះមន្រ្ដីរបស់សហរដ្ឋអាមេរិកបានចូលទៅរំខាន និងត្រួតពិនិត្យឯកសារចេញចូលរបស់ប្រជាជនចិនគ្រប់ទីកន្លែងនៅក្នុងទឹកដីអាមេរិក។

ក្រសួងការបរទេស ស្ថានទូតចិន និងស្ថានទូតកុងស៊ុលសហរដ្ឋអាមេរិកបានចេញសេចកី្ដប្រកាសរួមគ្នាឲ្យប្រជាជនចិនទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារសុវត្ថិភាពផ្ទាល់ខ្លួន និងចូលរួមសហការក្នុងប្រតិបត្ដិការមួយនេះ មួយវិញទៀតបើសិនជាមានបញ្ហាអ្វីមួយកើតឡើង ប្រជាជនទាំងអស់អាចធ្វើការទំនាក់ទំនងភ្លាមៗទៅស្ថានទូតចិនដែលមាននៅក្នុងសហរដ្ឋអាមេរិក។

ចំណែកក្រសួងវប្បធម៌ និង ទេសចរណ៍បានប្រកាសក្រើនរំលឹកទៅដល់ប្រជាជនចិនដែលធ្វើដំណើរទស្សនកិច្ចនៅក្នុងប្រទេសអាមរិកឲ្យមានភាពប្រុងប្រយ័ត្នពីសុវត្ថិភាពរបស់ខ្លួនឲ្យបានខ្ពស់ ព្រោះថ្មីៗនេះ ការបាញ់បោះ អំពើរចោរកម្ម កំពុងតែកើនឡើងនៅក្នុងអាមរិក នេះបើយោងតាមគេហទំព័រ CNBC ធ្វើការដកស្រង់ចេញពីគេហទំព័រក្រសួងវប្បធម៌ និង​ទេសចរណ៍របស់ចិន។

ហើយរឿងទាំងអស់នេះបានធ្វើឲ្យសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តានតឹងទៅៗ ទីក្រុងប៉េកាំងក៏បានដាក់បន្ទុកជាផ្លូវការទៅអាមេរិកដែលបានប្រកាសសង្គ្រាមពាណិជ្ជកម្មមួយនេះ។​ លោកប្រធានាធិបតី ដូលណាល់ត្រាំ ក៏បានឆ្លើយតបទៅការដាក់បន្ទុកនេះថា​ សង្គ្រាមពាណិជ្ជកម្មប្រៀបដូចជាល្បែងបន្ទោសគ្នា (Blame Game)។ បានន័យថាប្រទេសទាំងពីរនេះកំពុងតែបន្ទោសគ្នាទៅវិញទៅមកអំពីបញ្ហាសង្រ្គាមពាណិជ្ជកម្មមួយនេះ៕

ដោយ៖ ច័ន្ទលាភ

 

X
5s