រោងចក្រ​ថាមពលអគ្គិសនី​ធ្យូងថ្ម​១០០​មេហ្កាវ៉ាត់​កំពុង​កំពុងសាងសង់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ​



រោងចក្រ​ផលិត​ថាមពល​អគ្គីសនី​ធ្យូងថ្ម​ ដែល​មាន​កម្លាំង​១០០​មេហ្កាវ៉ាត់ កំពុង​តែ​ដំណើរ​ការ​សាងសង់​នៅតំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​ទើប​តែ​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ ក្រោម​អធិបតីភាព​ឯកឧត្ដម យន្ត មីន អភិបាល នៃ​គណៈអភិបាល​ខេត្តព្រះសីហនុ និង​ ឯកឧត្តម ស្សី លឺជាំង XU LEJIANG។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ។

លោក ZHOU HAIJIANG ប្រធានក្រុមហ៊ុន "ហូដូគ្រុប" មានប្រសាសន៍ថា ក្នុងដំណាក់កាលទី១ រោងចក្រអគ្គិសនី ដំឡើង​ឡ​ចំហាយ៣ និងប្រពន្ធ័ម៉ាស៊ីនភ្លើង២ ក្រោយ​បញ្ចប់​ដំណាក់កាលទី១ រោងចក្រផ្គត់ផ្គង់ថាមពលអគ្គិសនីបាន ១៩០លានគីឡូវ៉ាត់ និងថាមពលកំដៅចំនួន ៥៤ម៉ឺនតោន ហើយ​ចំពោះ​តំបន់សេដ្ឋកិច្ចពិសេស​អភិវឌ្ឍន៍​ដំណាក់​កាលទី២ គម្រោង​រោងចក្រ​ថាមពលអគ្គិសនីធ្យូងថ្ម ដំឡើងឡចំហាយ៥ និងប្រព័ន្ធម៉ាស៊ីនភ្លើង ៤ អាច​ផលិត​ថាមពលអគ្គិសនី​បាន ១០០មេហ្គាវ៉ាត់ ។

លោក​បាន​បន្តថារោងចក្រនេះធានានូវស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលកម្ដៅ​ និងថាមពលអគ្គិសនី​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ លើកស្ទួយរចនាសម្ព័ន្ធអាជីវកម្ម និងពង្រីកទំហំអាជីវកម្ម ខ្សែចង្វាក់ផលិតកម្ម​លើក​កម្ពស់​ប្រសិទ្ធភាព​ប្រកួត​ប្រជែង​ក្នុង​តំបន់​ជំរុញ​ការ​កសាង​សេដ្ឋកិច្ចពិសេស​ ដំណាក់​កាល​ទី២​ដើម្បី​ជំរុញ​កសាង​តំបន់​សេដ្ឋកិច្ច​ក្រុង​ព្រះសីហនុ ក្លាយ​ជា​គម្រោង​ឈ្នះឈ្នះ​នៃ "ខ្សែក្រវាត់មួយ ផ្លូវមួយ"

 

ដោយ៖ ជួប ស្រីរ័ត្ន

 

X
5s