សុភាសិតចំនួន ១៤ឃ្លា ដែលមានដើមកំណើតពីជនជាតិអាហ្វ្រិក ដែលនិយាយអំពីការពិតដ៏ស៊ីជម្រៅរបស់ជីវិត
ថ្ងៃនេះ Bizkhmer សូមចែករំលែកជាមួយលោកអ្នកនូវសម្រង់សុភាសិតចំនួន ១៤ឃ្លា ដែលមានដើមកំណើតពីជនជាតិអាហ្វ្រិក ដែលនិយាយអំពីការពិតដ៏ស៊ីជម្រៅរបស់ជីវិត៖
១) «បុត្ររបស់ស្ដេចគឺជាទាសករនៅកន្លែងដទៃ។»
២) «មានតែជនល្ងីល្ងើប៉ុណ្ណោះដែលពិសោធន៍មើលជម្រៅរបស់ស្ទឹងដោយប្រើជើងទាំងពីររបស់គេ។»
៣) «មិនថាកំហឹងរបស់អ្នកក្ដៅខ្លាំងប៉ុណ្ណាក៏ដោយ វាមិនអាចចម្អិនដំឡូងជ្វាឲ្យឆ្អិនបាននោះទេ។»
៤) «ភ្លៀងមិនមែនធ្លាក់ទៅលើដំបូលផ្ទះតែមួយនោះទេ។»
៥) «គឺជាឈើវៀចកាច់កោងដែលបង្ហាញឲ្យឃើញពីជាងចម្លាក់ដែលមានទេពកោសល្យបំផុត។»
៦) «គតិបណ្ឌិតគឺជាទ្រព្យសម្បត្តិ។»
៧) «បេះដូងរបស់ជនដែលជាបណ្ឌិតស្ងប់ស្ងៀមប្រៀបបានទៅនឹងទឹកដែលថ្លាឆ្វង់។»
៨) «ចំណេះដឹងដែលខ្វះគតិបណ្ឌិតប្រៀបបានទៅនឹងទឹកដែលនៅក្នុងដីខ្សាច់។»
៩) «បើអ្នកពេញទៅដោយមោទនភាព អ្នកនឹងមិនមានចន្លោះសល់សម្រាប់គតិបណ្ឌិតនោះឡើយ។»
១០) «ការដែលវង្វេងគឺជាការដែលបានរៀនស្វែងរកផ្លូវ។»
១១) «អ្នកនឹងរៀនសូត្របានច្រើនពីការចាញ់ជាជាងការឈ្នះ។»
១២) «អ្វីដែលអ្នកបានជួយក្មេងឲ្យចេះស្រឡាញ់អាចសំខាន់ជាងអ្វីដែលអ្នកបានជួយក្មេងឲ្យចេះរៀនសូត្រ។»
១៣) «ជនណាដែលបានបង្កនូវរឿងអកុសលដល់អ្នកដទៃក៏ដូចជាបានបង្រៀនពួកគេអំពីគតិបណ្ឌិតដែរ។»
១៤) «អ្វីដែលអ្នកបានរៀនគឺជាអ្វីដែលអ្នកស្លាប់ទៅជាមួយ។»
ដោយ៖ ស្រីពៅ