ប្រទេសទាំង ៥ដែលមានភាពផុយស្រួយខ្លាំងក្នុងលោក ក្នុងឆ្នាំ ២០១៩​



បើយោងតាម ស​ន្ទស្សន៍រដ្ឋផុយស្រួយឆ្នាំ២០១៩ (2019 Fragile States Index) របស់ រីករាយដើម្បីសន្តិភាព (Fun for Peace) ដែលជាស្ថាប័នសិក្សាស្រាវជ្រាវនិងអប់រំមិនមែនរដ្ឋាភិបាលមិនរកប្រាក់ចំណូលរបស់អាមេរិក បានរកឃើញថាប្រទេសយេម៉ែន ជាប្រទេសផុយស្រួយជាងគេក្នុងលោក។

ប្រភព៖ .weforum.org

ប្រទេសទាំង៥ដែលមានភាពផុយស្រួល ក្នុងកម្រិតគួរឲ្យប្រុងប្រយ័ត្នខ្លាំង (Very High Alert) មានដូចជា​ ប្រទេសយេម៉ែន សូម៉ាលី ស៊ូដង់ខាងត្បូង ស៊ីរី និងសាធារណរដ្ឋកុងហ្គោ និងប្រទេសទាំង៣ដែលស្ថិតក្នុងកម្រិតប្រុងប្រយ័ត្ន (High Alert) មានដូចជា សាធារណរដ្ឋអាហ្រ្វិកកណ្ដាល ប្រទេសឆាដ ស៊ូដង់ និងអាហ្វកានីស្ថាន។

ប្រភព៖ .weforum.org

ប្រទេសទាំង ១០ដែលមានស្ថានភាពអាក្រក់ខ្លាំងបំផុតក្នុងឆ្នា២០១៩ (Most Worsened Countries 2019)៖

ប្រភព៖ .weforum.org

១) ប្រទេសវ៉េណេស៊ុយអេឡា

២) ប្រទេសប្រេស៊ីល

៣)​ ប្រទេសនីការ៉ាក្វា

៤) ប្រទេសអង់គ្លេស

៥) ប្រទេសតូគោ

៦) ប្រទេសកាមេរូន

៧) ប្រទេសប៉ូឡូញ

៨) ប្រទេសម៉ាលី

៩) ប្រទេសយេម៉ែន

១០) ប្រទេសតង់សានី

១១) ប្រទេសហុងឌូរ៉ាស

១២) សហរដ្ឋអាមេរិក

គួរបញ្ជាក់ផងដែរថា សន្ទស្សន៍រដ្ឋផុយស្រួយឆ្នាំ ២០១៩ (2019 Fragile States Index) នេះធ្វើការវាស់ស្ទង់ដោយផ្អែកលើប៉ារ៉ាម៉ែត្រ ចំនួន១២ ដូចជាស្ថានភាពសន្តិសុខនិងការឆ្លើយតប ឥរិយាបទក្នុងការគ្រប់គ្រងរបស់អ្នកមានអំណាច ការបែងចែកសង្គម ស្ថានភាពសេដ្ឋកិច្ច វិសមភាពសេដ្ឋកិច្ច អន្តោប្រវេសន៍ ភាពត្រឹមត្រូវនៃច្បាប់ សេវាកម្មសាធារណៈ សិទ្ធមនុស្សនិងនិតិរដ្ឋ សម្ពាធប្រជាសាស្រ្ត ជនភៀសខ្លួន និងការអន្តរាគមន៍ខាងក្រៅ៕

ដោយ៖ លង់ វណ្ណៈ

 

 

 

X
5s