សម្រង់ទស្សន ១០ឃ្លា បែបកំប្លែងតែបង្កប់គតិបណ្ឌិតល្អៗ សម្រាប់អ្នករិះគិត
ថ្ងៃនេះយើងងាកមកសិក្សាសម្រង់សម្ដីដែលមានលក្ខណៈបែបកំប្លែងតែបង្កប់ដោយគតិបណ្ឌិតល្អៗសម្រាប់ការរស់នៅរបស់អ្នក ដែលមានចំនួន ១០ឃ្លា ដូចខាងក្រោមនេះ៖
១) «ឈ្លោះប្រកែកជាមួយនឹងមនុស្សល្ងីល្ងើបង្ហាញថាមានមនុស្សល្ងីល្ងើ២នាក់។» Doris M. Smith
២) «ខ្ញុំមិនដែលបរាជ័យនឹងធ្វើអ្វីមួយនោះទេ ខ្ញុំគ្រាន់តែបានរកឃើញរាល់វិធីខុសទាំងអស់ដើម្បីធ្វើវាតែប៉ុណ្ណោះ។»
៣) «កុំអនុញ្ញាតឲ្យអ្វីដែលអ្នកចង់បានធ្វើឲ្យអ្នកភ្លេចនូវអ្វីដែលអ្នកមាន។»
៤) «មនុស្សភាគច្រើនស្លាប់នៅអាយុ២៧ឆ្នាំ យើងទើបតែបូជាសាកសពពួកគេនៅអាយុ៧២ឆ្នាំប៉ុណ្ណោះ។»
៥) «ត្រូវជារឿងគ្រោះថ្នាក់ណាស់ខណៈពេលដែលរដ្ឋាភិបាលខុស។» Voltaire
៦) «មាន២យ៉ាងដែលជាដើមកំណើតនៃការដែលមិនមានសេចក្ដីសុខ។ មួយគឺមិនទទួលបាននូវអ្វីដែលអ្នកចង់បាន មួយទៀតគឺទទួលបានវា។» Cassey Stolrich
៧) «អ្នកវិវឌ្ឍបច្ចេកវិទ្យារបស់អ្នក តែអ្នកមិនទាន់បានវិវឌ្ឍខ្លួនឯងនោះឡើយ។ » Eric Thomas
៨) «ជីវិតមានលើសពីការបន្ថែមល្បឿន។» Mahatma Gandhi
៩) «ការចង់បានគឺជាយក្សដែលរីកមាឌដ៏ធំមួយដែលអាវក្រៅនៃការមាន មិនគ្រប់គ្រាន់ក្នុងការគ្របវាឲ្យជិតនោះឡើយ។» Ralph Waldo Emerson
១០) «នៅពេលដែលអ្នកប្រាថ្នាបួងសួង ត្រូវប្រយ័ត្នថាតើអ្នកនឹងឆ្លើយតបយ៉ាងដូចម្ដេចចំពោះអ្វីដែលអ្នកទទួលបាន។ បើអ្នកប្រាថ្នាឲ្យមានភ្លៀងធ្លាក់ កុំរអ៊ូរទាំពីភក់។» Hyacinth Mottley
ដោយ៖ ស្រីពៅ