សហគ្រិនជោគជ័យមិនត្រាំត្រែងនឹងរឿងទាំង ១០ យ៉ាងនេះទេ​



មនុស្សជោគជ័យតែងតែធ្វើអ្វីមួយខុសពីអ្នកដទៃ គេតែងមានគំនិតប្លែកៗ។ ចំពោះសហគ្រិនជោគជ័យក៏ដូចគ្នាដែរ គាត់តែងជាមនុស្សម្នាក់ដែលមានគំនិតច្នៃប្រឌិតប្លែកៗ ដែលអាចទាក់ទាញចិត្តអតិថិជនបាន។

ជាសហគ្រិនម្នាក់ត្រូវប្រើខួរក្បាលគិតច្រើនណាស់ដើម្បីទទួលបានអ្វីដែលគាត់ចង់បាន ក៏ដើម្បីបំពេញតម្រូវការអតិថិជន។ គាត់មានសម្ពាធច្រើន ដូច្នេះគាត់មិនសូវចូលចិត្តទ្រាំនឹងរឿងមួយចំនួនដែលនាំឲ្យគាត់កាន់តែឈឺក្បាលទៀតទេ សហគ្រិនជោគជ័យមិនត្រាំត្រែងនឹងរឿង ១០ យ៉ាងខាងក្រោមនេះទេ៖

១) ភាពអសកម្ម

សហគ្រិនដែលជោគជ័យមិនអង្គុយមួយកន្លែងចាំលុយហូរចូលទេ ពួកគេមិនចូលចិត្តទ្រាំនឹងភាពស្ពឹកស្រពន់យឺតយ៉ាវទេ តែពួកគេបានធ្វើឲ្យខ្លួនឯងស្ថិតនៅក្នុង Comfort Zone។ បុគ្គលិកដែលធ្វើាករឲ្យគេក៏ដូចគ្នា គេចូលចិត្តធ្វើការជាមួយមនុស្សដែលរហ័សរហួន មានគំនិតច្នៃប្រឌិតមានភាពបត់បែន ចេះយល់កាលៈទេសៈបានល្អ។ គេជាមនុស្សដែលឲ្យតម្លៃពេលវេលាណាស់ព្រោះគេគិតថា ពេលវេលាក៏ជាធនធានមួយដែរគេត្រូវប្រើវាឲ្យមានប្រសិទ្ធិភាព។

២) មិនប្រឹងប្រែងក្នុងការងារ

ការដែលធ្វើអ្វីមួយតាមតែបាន ឲ្យតែរួចពីដៃ ឲ្យតែមានឈ្មោះថាបានធ្វើដែរ ជាចំនុចមួយដែលសហគ្រិនជោគជ័យមិនអាចទ្រាំជាមួយបានទេ។ គេត្រូវាការការខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព គេមិនត្រូវការលទ្ធផលការងារមួយត្រឹមកម្រិតមធ្យមៗទេ នេះមិនមែនមានន័យថាត្រូវតែល្អឥតខ្ចោះរហូតគ្រប់ពេលទេ ព្រោះគ្មាននរណាអាចធ្វើការងារបានឥតខ្ចោះទេ ផ្ទុយទៅវិញគេត្រូវការការយកចិត្តទុកដាក់ប្រឹងប្រែងទោះលទ្ធផលមិនទាន់ពេញលេញក៏ អស់ចិត្តដែរ។

៣) ទម្លាប់នៃភាពអវិជ្ជមាន

ចង់ជោគជ័យមិនត្រូវគិតតែរឿងអវិជ្ជមានទេ បើអ្នករវល់គិតតែរឿងមិនល្អ រឿងអវិជ្ជមានធ្វើយ៉ាងណាអាចឲ្យក្តីសុបិនអ្នកបានក្លាយជាការពិតបានទៅ។ គិតពីរឿងល្អៗនោះគំនិតល្អ ដំណោះស្រាយល្អៗ លទ្ធផលល្អៗនឹងមករកយើងជាក់ជាមិនខាន។ 

៤) ការបោះបង់ចោល

បើគាត់ចូលចិត្ត ឬតែងបោះបង់ចោល ម្ល៉ោះគាត់នឹងទទួលបានជោគជ័យទេ? ទោះបីជាដល់ដំណាក់កាលមួយដែលគាត់សម្រេចថាបោះបង់ក្តីស្រមៃ ឬការខិតខំប្រឹងប្រែងគាត់ចោល គាត់បានព្យាយាមជាច្រើនលើកច្រើនសាររួចមកហើយ។

៥) ភាពមិនស្មោះត្រង់

ភាពស្មោះត្រង់ជារឿងមួយសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ពិសេសនៅពេលដែលអ្នកក្លាយទៅជាអ្នកដឹកនាំអ្នកកាន់តែត្រូវប្រកាន់ខ្ជាប់ភាពស្មោះត្រង់។ គេត្រូវការដៃគូរអាជីវកម្ម បុគ្គលិក អ្នកក្រោមបង្គាប់ដែលមានភាពស្មោះត្រង់។

៦) ទំនាក់ទំនងដែលបង្កជាភាពអំពល់

គេមិនអាចទ្រាំនៅជាមួយទំនាក់ទំនងដែលមិនល្អ ទំនាក់ទំនងដែលមានបញ្ហា បង្កជាភាពអំពុលសព្វគ្រប់បែបយ៉ាង។ ពួកគេមិនអាចទ្រាំជាមួយបញ្ហាដែលគ្មានដំណោះស្រាយទេ បើទំនាក់ទំនងក្នុងអាជីវកម្មមានបញ្ហាគេចូលចិត្តស្វែងរកដំណោះស្រាយជាជាងត្រាំត្រែងវា មិនចេះចប់មិនចេះហើយ។

៧) ភាពខ្ជះខ្ជាយពិសេសលើពេលវេលា

មនុស្សកំសាកមិនដែលមានប្រវត្តិជោគជ័យទេ ព្រោះគេបានធ្វើឲ្យខាតពេលវេលា ពួកគេបានខ្ជះខ្ជាយពេលវេលាដោយឥតប្រយោជន៍ មិនបានចាប់ផ្តើមអ្វីដែលនាំផលដល់ខ្លួនឡើយ។ ការខ្ជះខ្ជាយលើពេលវេលាមិនត្រឹមតែខាតប្រយោជន៍ធំដូចជាអាជីវកម្មអ្វីនោះទេ ពេលខ្លះសូម្បីសុខភាពក៏ពួកគេត្រូវខាតបង់ដែរដោយសារការព្រងើយកន្តើយឥតបានការនោះ។

៨) ភាពឆ្គាំឆ្គងនៃអំនួត

ភាពអំនួតគ្មាននាំប្រយោជន៍អ្វីដល់អ្នកឡើយ។ សហគ្រិនជោគជ័យមិនត្រូវការភាពអួតអាងទេ គេត្រូវការតែម្យ៉ាងគឺសមត្ថភាពការងារ និងលទ្ធផលដែលបានរំពឹងទុក។ ដូចពាក្យចាស់តែងពោលថា “អួតច្រើនចាញ់អត្មា”។

៩) ភាពមិនជាក់លាក់

សហគ្រិនជោគជ័យត្រូវការភាពប្រាកដប្រជា តើអ្នកធ្លាប់ឃើញបុគ្គលជោគជ័យម្នាក់កំពុងដើរលើគោលដៅមិនច្បាស់លាស់សម្រាប់ជីវិតខ្លួនឯងដែរទេ? ចម្លើយគឺគ្មានទេ មានតែមនុស្សដែលកំណត់គោលដៅ កំណត់ផ្លូវដើរសម្រាប់ខ្លួនបានច្បាស់លាស់ទើបស្វែងរកពន្លឺនៃភាពជោកជ័យឃើញ។

១០) ការបញ្ចេញកំហឹង

មនុស្សប៉ុន្មាននាក់ក្នុងលោកដែលមិនចេះខឹង គ្មានទេសូម្បីចិត្តព្រះកម្រិតណាក៏ចៀសមិនរួចពីចិត្តខឹងដែរ។ តែការបញ្ចេញកំហឹងមិនមែនជាអ្វីដែលអ្នកចេះដឹងត្រូវធ្វើឡើយ ក្នុងនាមជាសហគ្រិនដែលជោគជ័យម្នាក់ទៀតរឹតតែមិនបញ្ចេញកំហឹងតាមអារម្មណ៍របស់គេទៀត។ គេតែងគ្រប់គ្រងអារម្មណ៍ និងព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធីបំផុត៕

ដោយ៖ យ៉ាយ៉ា

 

X
5s