សុភាសិតអាល្លឺម៉ង់ទាំង ១០ឃ្លា ដែលអាចមានប្រយោជន៍សម្រាប់ជីវិតរបស់អ្នកក្នុងពេលនេះឬក្នុងពេលណាមួយខាងមុខ
តើជនជាតិអាល្លឺម៉ង់មានសុភាសិតអ្វីខ្លះដែលបង្កប់នូវគំនិតអប់រំជ្រាលជ្រៅសម្រាប់ជាតិសាសន៍ខ្លួនឯង ក៏ដូចជាជាតិសាសន៍ដទៃទៀតសម្រាប់សិក្សានិងត្រិះរិះ ? ខាងក្រោមនេះគឺជាការដកស្រង់នូវសុភាសិតទាំង ១០ របស់អាល្លឺម៉ង់ដែលអាចមានប្រយោជន៍សម្រាប់ជីវិតរបស់អ្នកក្នុងពេលនេះឬក្នុងពេលណាមួយខាងមុខ៖
១) «ភ្នែកជឿខ្លួនឯង ត្រចៀកជឿគេ។»
២) «អ្វីដែលថោកបំផុតតែងតែថ្លៃបំផុត។»
៣) «ការចាប់ផ្ដើមគឺងាយស្រួល តែការតស៊ូពុះពារទៅមុខគឺជាសិល្បៈមួយ។»
៤) «សំណាងមានពេលខ្លះមកលេងមនុស្សល្ងីល្ងើ តែវាមិនដែលអង្គុយលេងជាមួយគាត់នោះទេ។»
៥) «ពាក្យសម្ដីគឺតូចតាចនោះទេ ការបង្ហាញឧទាហរណ៍ទើបធំធេង។»
៦) «ជាជាងរអ៊ូរទាំថាផ្កាកុលាបមានបន្លា វាប្រសើរជាងដែលរីករាយនឹងបន្លាដែលមានផ្កាកុលាប។»
៧) «សេចក្ដីរីករាយនិងសេចក្ដីទុក្ខគឺជាអ្នកភូមិជាប់របងនឹងគ្នា។»
៨) «ទុក្ខលំបាកគឺជាមាតានៃគតិបណ្ឌិត។»
៩) «កុំវាយតម្លៃអ្នកដទៃជាមួយនឹងបន្ទាត់ក្រិតរបស់អ្នក។»
១០) «បើជីវិតឲ្យអ្នកក្រូចឆ្មារ ចូរធ្វើទឹកក្រូចឆ្មារ។»
ដោយ៖ ស្រីពៅ