វិស័យមូលបត្រកម្ពុជាមានការរីកចម្រើនជាង ១០ ដងបើធៀបទៅនឹងឆ្នាំដំបូង!​



ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ វិស័យមូលបត្រកម្ពុជាកំពុងហក់ឡើងបន្ដិចម្ដងៗ ដែលបានឆ្លុះបញ្ចាំងពីការលូតលាស់រីកចម្រើនគួរកំណត់សម្គាល់។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ សម្រាប់អ្នកសារព័ត៌មានលើក ទី៩ ដែលរៀបចំឡើងដោយគណៈកម្មការមូលបត្រកម្ពុជា កាលពីថ្ងៃទី ២៩ ឧសភា កន្លងទៅ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយករងនៃគណៈក​ម្មការមូលបត្រកម្ពុជា បានបញ្ជាក់ថាផ្សារហ៊ុនកម្ពុជាសព្វថ្ងៃគឺមានការលូតលាស់ជាង ១០ ដងស្មើនិង ២១ភាគរយ បើធៀបទៅនឹងឆ្នាំដំបូងៗ នៅពេលដំណើរការផ្សារមូលបត្រ។

ទំហំមូលធនរូបនីយកម្មទីផ្សារមូលបត្រកម្ពុជាគិតត្រឹមឆ្នាំ២០១៨ មកដល់ឆ្នាំ ២០១៩ មានការកើនឡើងទំហំទឹកប្រាក់ ពី ១.៧៧ទ្រីលានររៀល ( ៤៤២,៩២លានដុល្លារសហរដ្ឋអាមេរិក) ទៅ ២.១២​ទ្រីលានរៀល ( ៥៣៤,៣លានដុល្លារសហរដ្ឋអាមេរិក) ជាចំណែកមួយនៃផលិតផលក្នុងសរុប(GDP) ប្រមាណជាង ២.៥ភាគរយ  ជាមួយវិនិយោគិននៅក្នុងផ្សារមូលបត្រសព្វថ្ងៃបានកើនឡើងជាង ២ ម៉ឺននាក់។

រូបភាព ពី SECC

នាពេលបច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះចំនួន៧ ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រ។​ ក្នុងនោះមានក្រុមហ៊ុនចំនួន ៥ បានចុះបញ្ជីនៅក្នុងផ្សារហ៊ុន​​ និង ក្រុមហ៊ុនចំនួន​២ ដែលចុះបញ្ជីនៅក្នុង ផ្សារមូលបត្រ និង ផ្សារមូលបត្របំណុល។​ ដែលមានដូចជាក្រុមហ៊ុន រដ្ឋាករទឹកកម្ពុជាដែលក្រុមហ៊ុនដំបូងគេចុះបញ្ជីក្នុងផ្សារមូលបត្រក្នុងឆ្នាំ​២០១២ កំពង់ផែស្វ័យត្វភ្នំពេញ កំពង់ក្រុងព្រះសីហនុ GTI និង ក្រុមហ៊ុនតំបន់ពាណិជ្ជកម្មពិសេស។ ចំណែកឯក្រុមហ៊ុនពីរទៀត គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ និង​ ក្រុមហ៊ុនហិរញ្ញវត្ថុ LOLC ដែលបានចុះបញ្ជីបោះផ្សាយមូលបត្របំណុល។

ឯកឧត្ដម បានបន្ដថាវិស័យមូលបត្រកម្ពុជា នឹងកាន់តែរីកចម្រើនបន្ថែមទៀតបើសិនជាមានក្រុមហ៊ុនចុះបញ្ជីក្នុងវិស័យមូលបត្របន្ថែមទៀត។ ជាមួយគ្នាផងដែរ  ផ្សារមូលបត្រប្រទេសឡាវ និង ប្រទេសមីយ៉ាន់ម៉ាក៏បានធ្វើកោតសរសើរចំពោះការរីកចម្រើនចំពោះផ្សារមូលបត្រក​ម្ពុជាផងដែរ។

រូបភាព ពី SECC

ទន្ទឹមនឹងនេះឯកឧត្ដម សុខ ដារ៉ា ជាអគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជាបានថ្លែងនៅក្នុងសិក្ខាសិលា ស្ដីពីការផ្សព្វផ្សាយសម្រាប់អ្នកសារព័ត៌មានលើកទី ០៨ ថាគោលបំណងនៃការបង្កើតសិក្ខាសាលានេះឡើងគឺដើម្បីជួយពង្រឹង និង ពង្រីកចំនេះដឹងរបស់ប្រជាជនកម្ពុជាឲ្យកាន់តែរីកចម្រើននិង ប្រសើរជាងមុន។ ដោយសារតែចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្ររបស់ប្រជាជនកម្ពុជានៅមានកម្រិតនៅនូវឡើយ។

ឯកឧត្ដមបានពោលថា ទូកអាចទៅមុខបានដោយសារទឹក តែទូកក៏អាចលិចដោយសារទឹកដូចគ្នា។ ក្នុងន័យនេះឯកឧត្ដមចង់បង្ហាញ អ្នកសារព័ត៌មានគឺទឹកដែលអាចជំរុញឲ្យអ្វីមួយមានការរីកចម្រើនទៅបានបើសិនជាអ្នកសារព័ត៌មានទទួលបានព័ត៌មានខុស រឿងដែលចេញផ្សាយទៅខាងក្រៅនឹងខុសដូចគ្នា ដែលធ្វើមានការប៉ះពាល់អវិជ្ជមានទៅដល់អ្នកជុំវិញខ្លួន ឬអ្នកពាក់ព័ន្ធផ្សេងៗ។ ដូច្នេះហើយដើម្បីសាបព្រោះចំនេះដឹងវិស័យមូលបត្រទៅដល់ប្រជាជនកម្ពុជាបាន និង ប្រកបកដោយចំណេះដឹងត្រឹមត្រូវ មានតែ ធ្វើការសាបព្រោះតាមរយៈការធ្វើសិក្ខាអបរំចំណេះដឹងដល់អ្នកសារព័ត៌មានឲ្យច្បាស់អំពីវិស័យមូលបត្រមួយនេះ ដើម្បីអ្នកសារព័ត៌មានទាំងអស់អាចផ្សព្វផ្សាយនូវចំណេះដឹងវិស័យមូលបត្រប្រកបដោយវិជ្ជាជីវៈ៕

ដោយ៖ ច័ន្ទលាភ

X
5s