ទីក្រុង​វីយ៉ែនណា​​របស់​អូទ្រីស​​ជាប់​ជា​ទីក្រុង​មាន​គុណភាព​ជីវិត​ល្អ​ផ្ដាច់​គេ​ក្នុង​​លោក ​​តែ​ប៉ារីស​​​​ជាប់​ត្រឹម​លេខ​៣៧ ​ដោយសារ​ភេរវកម្ម​​



ទីក្រុង​វីយ៉ែនណា​ ​(Vienna)​របស់​អូទ្រីស​ ​ជាប់​ជាទីក្រុងដែល​មាន​គុណភាព​ជីវិត​​​ល្អ​បំផុត​ក្នុង​​លោក​។ នេះ​បើ​តាម​របាយការណ៍​របស់Mercer​ ​ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ធនធាន​មនុស្ស​ធំ​បំផុត​របស់​ពិភពលោក ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​​ញូយ៉ក់​សហរដ្ឋអាមេរិក​។ ​​​​​ការ​ស្រាវជ្រាវ​នេះ ​គឺ​​​បាន​សិក្សា​លើ​ប្រទេស​ចំនួន​២៣០ ​​នៅ​លើ​ពិភពលោក ​​​ដើម្បី​​ដាក់​ពិន្ទុ​លើ​ទីក្រុង​ណា​ដែល​មាន​គុណភាព​ជីវិត​ល្អ​ជាង​គេ​។ ​​​ជា​លទ្ធផល ទីក្រុង​វីយ៉ែនណា​ ​(Vienna) ​ជាប់​ជា​ប្រទេស​​​​ មាន​គុណភាព​ជីវិត​​​ល្អ​បំផុត​ក្នុង​​លោក ​ចំណែក​ឯ​ទីក្រុង​ ​ហ្សូរីច​(Zurich)​​ប្រទេស​ស្វីស​ ​ជាប់​លេខ​២ ​​ទីក្រុង​អ៊ុកឡែន​​ (Auckland) ប្រទេស​នូវែលហ្សេឡង់​ ​លេខ​៣ ​ទីក្រុង​ម៉ូនីច (Munich)​ប្រទេស​អាល្លឺម៉ង់​លេខ​៤ ​ទីក្រុង​​វ៉ាន់ខូវើ​ (Vancouver) ​ប្រទេស​កាណាដា​ជាប់​លេខ​៥​។ ​ដោយ​ឡែក​ ​ទីក្រុង​​ប៉ារីស​ ​របស់​បារាំង​បាន​​​​ធ្លាក់​​ទៅ​ចំណាត់ថ្នាក់​៣៧​​វិញ​ ​ដោយសារតែ​មាន​ការ​វាយប្រហារ​ដោយ​ក្រុម​ភេរវជន​។ ​ចំណែក​ទីក្រុង​ឡុងដុង​របស់​អង់គ្លេស​ ​​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី​​៣៩ ​​​និង ​ទីក្រុង​ញូយ៉ក់​​​​​ជាប់​ចំណាត់​ថ្នាក់​ទី​៤៤​​៕ ​ដោយ​៖ ​អ៊ុន ​​ភក្តី​
X
5s