ក្នុង​ត្រីមាស​ទី១​ឆ្នាំ​២០១៩​នេះ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ចំណេញ​ជាង​១៩០%​



យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី១​បាន​បង្ហាញ​ថា ក្នុង​ត្រីមាស​ទី​១​ឆ្នំា ២០១៩​ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ មាន​ចំណូល​សរុប​ចំនួន ៦៩.៦១១.៨២៨.០០០ រៀល និង​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ក្រោយ​បង់ពន្ធ ក្នុង​ការិយបរិច្ឆេទចំនួន ៨.៦៤៦.០១៩.០០០ រៀល បើ​ធៀប​ទៅ​នឹង​ត្រីមាស​ទី​១​ឆ្នាំ​២០១៨ ប្រាក់​ចំណូល​បាន​កើន​ឡើង​ចំនួន ១០.៣៧២.០០០​រៀល គឺ​ស្មើរ​នឹង​១៧,៤៥% ចំណែក​ប្រាក់​ចំណេញ​សុទ្ធ​ក្រោយ​បង់​ពន្ធ​មាន​ការ​កើន​ឡើង​ចំនួន​ ១៨.២២៧.០៣០.០០០​រៀល គឺ​ស្មើ​នឹង​ ១៩០,២៥%។

លទ្ធផលនៃ​ការ​កើន​ចំណូល​​នេះគឺ​​បណ្ដាល​មក​ពី​បរិមាណ​ទំនិញ​ និង​កុងតឺន័រ​ឆ្លង​កាត់​ កសស មាន​ការ​កើន​ឡើង​ និង​ខាត​ពី​អត្រា​ប្ដូរ​ប្រាក់​យ៉េន​មាន​ការ​ថយចុះ ជា​លទ្ធផល​ចំណេញ​ក្នុង​មួយ​ឯកតា​មូលបត្រ​កម្មសិទ្ធ​មាន​ចំនួន ១០០,៨០​រៀល ក្នុង​ត្រីមាសទី១​ ឆ្នាំ​២០១៩​នេះ។ ដោយ​ឡែក​សម្រាប់​ត្រីមាន​ទី១​ក្នុង​ឆ្នាំ​២០១៩​នេះ កុងតឺន័រ​ដែល​បាន​ឆ្លង​កាត់​ កសស មាន​ចំនួន​ ១៣៩,៨៨៩ TEUs ពោល​គឺ​កើន​ឡើង​ចំនួន​ ១៨,៨៥៨ TEUs ស្មើរ​នឹង​ ១៥,៥៨% បើ​ធៀប​នឹង​ឆ្នាំ​២០១៨។

នាថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៩​នេះដែរ ទ្រព្យ​សកម្ម​សរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មាន​ចំនួន ១.៣២២.៨៧១.៧០២.០០០ រៀល ថយចុះចំនួន ៥.៣១៨.៧៨៦.០០០ រៀល ស្មើនឹង ០,៤០% និង​មូលធន​សរុប មាន​ចំនួន ៦៦៥.៨៣៥.៤៥៣.០០០ រៀល កើន​ឡើង​ចំនួន ៨.៦៤៦.០១៩.០០០ រៀល ស្មើនឹង ១,៣២% ៕

 

ដោយ៖ ជួប ស្រីរ័ត្ន

X
5s