សម្រង់ឃ្លាទាំង ៧ ដកស្រង់ចេញពីសៀវភៅ “The Subtle Art of Not Giving a F*ck”​



ខាងក្រោមនេះគឺជាកម្រង់សម្ដី ៧ឃ្លាដែល ដកស្រង់ចេញពីសៀវភៅ “The Subtle Art of Not Giving a F*ck” ដែលជាសៀវភៅលក់ដាច់ខ្លាំង របស់លោក Mark Manson។ សៀវភៅនេះផ្ទុកនូវសម្រង់គំនិតមួយចំនួនដែលលោកអ្នកអាចយកទៅគិតពិចារណា៖

១) អ្នកជាអ្នកណាគឺត្រូវបានកំណត់ដោយអ្វីដែលអ្នកនឹងជំនះ តស៊ូដើម្បីវា។

២) ជីវិតមានបញ្ហាមិនអស់ ដូចនេះដំណោះស្រាយដដែលមិនអាចយកទៅដោះស្រាយបញ្ហាដទៃបានឡើយ។

៣) ធាតុផ្សំសាមញ្ញ និងចំបងក្នុងជីវិត គឺការតស៊ូប្រឹងប្រែងរបស់អ្នកជាអ្នកកំណត់អំពីភាពជោគជ័យរបស់អ្នក។

៤) កុំអង្គុយមិនធ្វើអ្វីសោះ អ្នកត្រូវធ្វើសកម្មភាព។ នោះអ្នកនឹងរកឃើញចម្លើយជាមិនខាន។

៥) កំហុសបើកផ្លូវឲ្យអ្នកមានការផ្លាស់ប្ដូរ កំហុសផ្ដល់ឱកាសដល់អ្នកក្នុងការលូតលាស់។

៦) ប្រសិនបើអ្នកគាំងនឹងបញ្ហា អ្នកមិនត្រូវអង្គុយស្មុគស្មាញគិតអំពីវានោះទេ អ្នកត្រូវដោះស្រាយវា។ បើទោះបីជាអ្នកមិនដឹងថាអ្នកកំពុងធ្វើអ្វីក៏ដោយ នៅពេលអ្នកដោះស្រាយបញ្ហានោះ នោះគំនិតផ្សេងៗនឹងផុសចេញមកជាមិនខាន។

៧) ប្រសិនបើអ្នកគិតអំពីក្មេងម្នាក់រៀនដើរ ក្មេងនោះនឹងដួលជាច្រើនដងហើយមានរបួសទៀតផង។ ប៉ុន្តែក្មេងនោះមិនបោះបង់ឡើយ៕

ប្រែសម្រួល៖ លង់ វណ្ណៈ

 

 

X
5s