សម្រង់គតិបណ្ឌិតទាំង ១០ ឃ្លា ដកស្រង់ចេញពីសៀវភៅល្បីៗ សម្រាប់ការត្រិះរិះពិចារណា​



ក្នុងអត្ថបទមុនយើងបានដកស្រង់យកនូវឃ្លាដែលប្រកបដោយអត្ថន័យល្អៗនិងមានតម្លៃពីសៀវភៅចំនួន៥ឃ្លារួចមកហើយ ក្នុងអត្ថបទនេះយើងនឹងបន្តក្រេបជញ្ជក់យកនូវគតិបណ្ឌិតល្អៗពីឃ្លាដែលដកស្រង់ចេញពីសៀវភៅចំនួន១០ឃ្លាដូចនៅខាងក្រោមនេះ៖

១) «ភាពល្អនៅតែមាននៅក្នុងពិភពលោកនេះ ហើយវាមានតម្លៃនឹងប្រយុទ្ធតស៊ូដើម្បីវា។» ដកស្រង់ចេញពីសៀវភៅ The Two Towers ដោយ J.R.R. Tolkien

២) «សុខចិត្តឲ្យគេស្អប់អ្នកចំពោះអ្វីដែលអ្នកមានប្រសើរជាងឲ្យគេស្រឡាញ់អ្នកចំពោះអ្វីដែលមិនមែនជាអ្នកពិតប្រាកដ។» ដកស្រង់ចេញពីសៀវភៅ Autumn Leaves ដោយ Andre Gide

៣) «តើនរណាដែលត្រូវបានគេស្រឡាញ់ គឺជាអ្នកក្រ ?» ដកស្រង់ចេញពីសៀវភៅ A Woman of No Importance ដោយ Oscar Wilde

៤) «មិនប្រាកដថាមនុស្សដែលដើរត្រេតត្រតទាំងអស់សុទ្ធតែវង្វេងផ្លូវនោះឡើយ។» ដកស្រង់ចេញពីសៀវភៅ The Fellowship of the Ring ដោយ J.R.R. Tolkien

៥) «ការឈឺចុកចាប់គឺជាអ្វីដែលមិនអាចចៀសផុតបាន តែការរងទុក្ខវេទនាគឺជាជម្រើស។» ដកស្រង់ចេញពីសៀវភៅ What I Talk About When I Talk About Running ដោយ Haruki Murakami

៦) «អ្វីដែលសំខាន់បំផុតគឺកុំកុហកខ្លួនឯង។» ដកស្រង់ចេញពីសៀវភៅ The Brothers Karamazov ដោយ Fyodor Dostoyevsky

៧) «អ្នកនឹងមិនដឹងទេថាសំណាងអាក្រក់ដ៏ធ្ងន់ធ្ងរអ្វីដែលសំណាងអាក្រក់របស់អ្នកបានជួយសង្គ្រោះអ្នកនោះទេ។»ដកស្រង់ចេញពីសៀវភៅ No Country For Old Men ដោយ Cormac McCarthy

៨) «ខ្ញុំមិនភ័យខ្លាចព្យុះភ្លៀងនោះទេ ព្រោះខ្ញុំនឹងរៀនបើកកប៉ាល់របស់ខ្ញុំ។» ដកស្រង់ចេញពីសៀវភៅ Little Women ដោយ Louisa May Alcott

៩) «មានរឿងជាច្រើនដែលអាចទៅរួចឲ្យតែអ្នកមិនដឹងថាវាមិនអាចទៅរួច។» ដកស្រង់ចេញពីសៀវភៅ The Phantom Tollbooth ដោយ Norton Juster

១០) «មនុស្សម្នាក់ឃើញអ្វីមួយបានជាក់ច្បាស់តែជាមួយនឹងបេះដូងប៉ុណ្ណោះ។ អ្វីដែលមានសារសំខាន់មិនអាចមើលឃើញបានដោយភ្នែកនោះឡើយ។» ដកស្រង់ចេញពីសៀវភៅ The Little Prince ដោយ Antoine de Saint-Exupéry

ដោយ៖ ស្រីពៅ

 

X
5s