ក្រុមហ៊ុនផលិត Chip ធំជាងគេបំផុតមួយរបស់ចិន SMIC ប្រកាសដកខ្លួចេញពីផ្សារហ៊ុនអាមេរិក NYSE​



Semiconductor Manufacturing International Corp. (SMIC) បានប្រកាសជាសាធារណៈកាលពីថ្ងៃសុក្រកន្លងទៅថា ខ្លួនស្ម័គ្រចិត្តដកខ្លួនចេញពីផ្សារហ៊ុនអាមេរិក New York Stock Exchange (NYSE) បន្ទាប់ពីឈានជើងចូលក្នុងផ្សារហ៊ុននេះ ប្រមាណជិត ១៥ ឆ្នាំកន្លងមកនេះ។ 

SMIC បានប្រកាសថា ខ្លួននឹងធ្វើការជូនដំណឹងពីចេតនាដកខ្លួនចេញពីនេះទៅដល់ New York Stock Exchange នៅថ្ងៃទី 0៣ មិថុនា ហើយការជួញដូរភាគហ៊ុនចុងក្រោយបំផុតរបស់ខ្លួននៅថ្ងៃទី ១៣ មិថុនា ខាងមុខ។ ការប្រកាសនេះបានកើតមានឡើងនៅចំពេលដែលមានសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន និងការហាមឃាត់ការហាមឃាត់របស់ក្រុមហ៊ុន Huawei ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ តែអ្នកនាំពាក្យក្រុមហ៊ុនបានបញ្ជាក់ថា ការដកខ្លួនចេញនេះមិនទាក់ទងនឹងការដាក់គំនាបរបស់អាមេរិកទៅលើក្រុមហ៊ុន Huawei នោះទេ តែខ្លួនកំពុងពិចារណាលើការធ្វើអន្តោប្រវេសន៍អាជីវកម្មរបស់ខ្លួនហាក់ដូចជាយូរគួរសមដែរហើយ។

ក្រុមហ៊ុនបានកំណត់នូវការផ្លាស់ប្តូរទំហំជួញដូរនៃ  American depositary receipts (ADRs) ហើយក្រុមហ៊ុននេះក៏បញ្ចាក់បន្ថែមដែរថា ខ្លួននឹងធ្វើការផ្តោតទៅលើតែការចុះបញ្ជីនៅហុងកុង (Hong Kong Listing) ប៉ុណ្ណោះ។ បន្ថែមពីនេះគេសង្កេតឃើញថាតម្លៃហ៊ុនរបស់  SMIC កាលពីថ្ងៃសុក្រមានការធ្លាក់ចុះដល់ទៅ ៤%។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៨ ចំណូលរបស់ក្រុមហ៊ុនមាន ៣.៣៦ ប៊ីលានដុល្លារ និងចំនូលមុនបង់ការប្រាក់ បង់ពន្ធ និងរំលោះផ្សេងៗ  (Earnings before interest, tax, depreciation and amortization (EBITDA)) មាន ១.១៦ ប៊ីលានដុល្លារ។

ក្រុមហ៊ុន Semiconductor Manufacturing International Corp. (SMIC) ជាក្រុមហ៊ុនផលិត Chip ដែលមានទីតាំងសហរដ្ឋអាមេរិក អ៊ីតាលី តៃវ៉ាន់ និងមានការិយាល័យតំណាងនៅហុងកុង និងមានការិយាល័យកណ្ដាលនៅសៀងហៃ៕  

 

 

X
5s