សិង្ហបុរីគ្រោងនឹងពង្រីកប្រព័ន្ធស្ថានីយ៍រថភ្លើងបន្ថែមដើម្បីបំបែករបាំងដឹកជញ្ជូន​



នៅក្នុងការប្រកាសសំណើរកាលពីថ្ងៃសៅរ៍ទី ២៥ ឧសភា ២០១៩ ដោយអាជ្ញាធរផែនដីនិងដឹកជញ្ជូន Land Transport Authority (LTA) នូវផែនការមេសម្រាប់ឆ្នាំ ២០៤០ បង្ហាញថាសិង្ហបុរីនឹងមានការបង្កើតស្ថានីយ៍រថភ្លើង ២ ថ្មីបន្ថែមទៀតចំពោះខ្សែដែលរត់ពីជើងទៅត្បូងនៃប្រទេស។ 

ទីតាំងដែលនឹងត្រូវបង្កើតជាស្ថានីយ៍ថ្មីនេះគឺ ចន្លោះពីស្ថានីយ៍ Choa Chu Kang ទៅស្ថានីយ៍ Bukit Gombak ដែលស្ថានីយ៍ Brickland នឹងផ្តល់ជាប្រយោជន៍ដល់ប្រជាជនរស់នៅ Keat Hong ភាគខាងត្បូងនៃ Bukit Batok និង Pavilion Park។ ខ្សែដែលរត់ពីខាងជើងទៅខាងត្បូងនេះក៏នឹងត្រូវមានស្ថានីយ៍ផ្លាស់ប្តូរជើងធ្វើដំណើរមួយនៅ  Sungei Kadut ហើយស្ថានីយ៍ Brickland និង Sungei Kadut នឹងរំពឹងថាត្រូវបើកឲ្យដំណើរការក្នុងពាក់កណ្តាលឆ្នាំ ២០៣០ ដែលនេះជាការបញ្ជាក់ពីអាជ្ញាធរផែនដីនិងដឹកជញ្ជូន។ 

 

ប្រភពរូបពី៖ CNA

 

ប្រភពរូបពី៖ CNA

ការបង្កើនលទ្ធភាពលើការដឹកជញ្ជូនសាធារណៈដោយគ្មានរបាំងរារាំង

ក្នុងពេលជាមួយគ្នានោះដែរ អាជ្ញាធរផែនដីនិងដឹកជញ្ជូនបានបញ្ជាក់ទៀតដែរថាសឹង្ហបុរីមានបំណងធ្វើឲ្យប្រទេសខ្លួនគ្មានរបាំងចំពោះការដឹកជញ្ជូនជាសាធារណៈនេះនៅក្នុងឆ្នាំ ២០៤០ ដូចការដែលផ្តល់ភាពងាយស្រួលទៅអ្នកប្រើប្រាស់ទូរស័ព្ទចល័តអាចដឹងពីម៉ោងពេលវេលានៃដើងធ្វើដំណើរ សម្រួលដល់អ្នកធ្វើដំណើរមនុស្សចាស់ កុមារ និងជនពិការជាដើម៕

ដោយ៖ យ៉ាយ៉ា

 

X
5s