សង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចកម្ពុជាសំខាន់ៗប្រចាំសប្ដាហ៍
ពីមួយសប្ដាស៍ទៅមួយសប្ដាហ៍មានរឿងរ៉ាវព្រឹត្តិការណ៍សំខាន់ៗជាច្រើនដែលបានកើតឡើង ហើយនៅក្នុងសប្ដាហ៍នេះដែរ Bizkhmer នឹងលើកយកព្រឹត្តិការណ៍សេដ្ឋកិច្ចដែលកើតឡើងនៅកម្ពុជាដើម្បីជាជំនួយដល់ការសម្រេចចិត្តផ្នែកអាជីវកម្មរបស់លោកអ្នក។ ខាងក្រោមនេះជាព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗពីសារព័ត៌មានល្បីៗក្នុងប្រទេសកម្ពុជា៖
យោងតាមកាសែត ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញផ្សាយអំពី ក្រុមហ៊ុនដែកថែបដ៏ធំរបស់ចិននឹងមកកម្ពុជា៖ ក្រុមហ៊ុនផលិតដែកថែបចិន Baowu Group បានបង្ហាញផែនការក្នុងការរើរោងចក្រចម្រាញ់ដែករបស់ខ្លួនពីតំបន់ Xinjiang របស់ចិន មកកម្ពុជា ដែលនឹងក្លាយជាគម្រោងផលិតកម្មនៅក្រៅប្រទេសដំបូងគេរបស់ក្រុមហ៊ុន Baowu។ នេះបើតាមសេចក្តីរាយការណ៍របស់ Reuters។ គម្រោងនេះត្រូវបានស្វាគមន៍ដោយមន្រ្តីពាណិជ្ជកម្ម និងតំណាងវិស័យឯកជនកម្ពុជា ជាអ្វីដែលគេរំពឹងថាផលិតកម្មដែកថែបនេះនឹងឆ្លើយតបនឹងកំណើនតម្រូវការដែកនៅក្នុងស្រុកដែលកំពុងកើនឡើង។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្ពិត
សម្រាប់សាព័ត៌មាន ខ្លីខ្លី វិញកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ បានចុះផ្សាយពី កម្ពុជា-ថៃ ចុះកិច្ចព្រមព្រៀងលើគម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ជើញចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ជាមួយក្រុមហ៊ុនសាងសង់ FIN TECHNIC។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយឡែកកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ សម្រាប់កាសែត រស្មីកម្ពុជា បានចេញផ្សាយអំពី មជ្ឈមណ្ឌលពាណិជ្ជកម្មចិនមួយ បោះទុនវិនិយោគ១ពាន់លានដុល្លារ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០៖ មជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹម ដែលជាការវិនិយោគទុនមកពីប្រទេសចិនបានបោះទុននូវទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារអាមេរិកឬប្រមាណ៧ពាន់លានយ័នប្រាក់ចិននៅក្នុងតំបន់កំពង់ផែស្វយ័តរាជធានីភ្នំពេញ គ្រោងនឹងបញ្ចប់គម្រោងទី១របស់ខ្លួន នៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខ។ ចុចទីនេះដើម្បីអានព័ត៌មានលម្អិត
មួយវិញទៀតសម្រាប់ កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ បានផ្សាយពី កូរ៉េសន្យាជួយពលរដ្ឋខេត្តមណ្ឌលគីរីរកទីផ្សារកាហ្វេនៅក្រៅប្រទេស៖ ដោយមើលឃើញពីតម្រូវការកាហ្វេនៅលើទីផ្សារពិភពលោកកំពុងមាននិន្នាការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា KOICA បានប្ដេជ្ញានិងសន្យាជួយដល់ពលរដ្ឋដើមភាគតិចនៅក្នុងខេត្តមណ្ឌលគីរី ដើម្បីពង្រីកការដាំដុះកាហ្វេ ដើម្បីផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។ នេះបើយោងតាមលោក ថុង យុនគីល ប្រធានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ចុងក្រោយគឺសាព័ត៌មាន Sabay News កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ចេញផ្សាយពី ខេត្តកំពង់ស្ពឺ មានគម្រោង៣ធំៗ បើចេញដូចការរំពឹងទុក ដឹងតែមុខមាត់ខេត្តកាន់តែល្បីល្បាញ៖ តើគម្រោងបីធំៗរបស់ខេត្តកំពង់ស្ពឺគឺជាអ្វី? គម្រោងទាំងបីនោះរួមមាន៖ គម្រោងទី១ ត្រៀមធ្វើសួនបែបធម្មជាតិដ៏ធំត្រៀមចំណាយប្រមាណជា ៥០០លានដុល្លារ, គម្រោងទី២ គឺត្រៀមសាងសង់អគារភ្លោះកប់ពពក និងគម្រោងទី៣ គឺត្រៀមសាងសង់ស្ពានអាកាសថ្មើរជើងមានតម្លៃប្រមាណជា ៣០ម៉ឺនដុល្លារ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងខេត្តកំពង់ស្ពឺ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយ៖ ជួប ស្រីរ័ត្ន