ទីក្រុងទាំង ១២ ដែលមានតម្លៃសំបុត្ររថភ្លើងថ្លៃជាងគេក្នុងពិភពលោកឆ្នាំ២០១៩
កាលពីថ្មីៗនេះធនាគា Deutsche បានចេញផ្សាយរបាយការណ៍ថ្មីមួយអំពីតម្លៃសំបុត្ររថភ្លើងទូទាំងនៅក្នុងពិភពលោក។ នៅក្នុងនោះធនាគារ Deutsche បានដកស្រង់យកទីក្រុងធំចំនួន ១២ទីក្រុង ត្រូវបានចាត់ថាជាទីក្រុងដែលមានតម្លៃសំបុត្ររថភ្លើងថ្លៃជាងគេបំផុតក្នុងពិភពលោកដែលប្រជាជនរបស់ពួកគេបានចំនាយទៅលើរថភ្លើងមិនក្រោម ១០០ ដុល្លារសហរដ្ឋអាមេរិកនោះទេ។
១២) ទីក្រុង ហ្រ្វាំងហ្វត នៅក្នុងប្រទេសអាល្លឺម៉ង ជារៀងរាល់ខែប្រជាជនរបស់ពួកគេបានចំនាយលុយទៅលើសំបុត្ររថភ្លើងក្នុងមួយខែៗចំនួន ៩៦,៩ ដុល្លារសហរដ្ឋអាមេរិក។
១១) ទីក្រុងអេស្ទ័ដាមស្ថិត ប្រទេសហូឡង់ អ្នកដំណើរត្រូវចំនាយលុយជិះរថភ្លើចំនួន ១០០,២ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។
១០) ទីក្រុងម៉េលបូន ប្រទេសអូស្រ្ដាលី ជាប្រចាំខែអ្នកដំណើរត្រូវចំនាយទៅលើសំបុត្ររថភ្លើងក្នុងមួយខែ ចំនួន ១០២,៣ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។
៩) ទីក្រុងឆីហ្គាហ្គូ នៃប្រទេស អាមេរិក អ្នកដំណើរត្រូវចំនាយទៅលើសំបុត្ររថភ្លើងចំនួន ១០៧ សហរដ្ឋអាមេរិកក្នុងមួយខែ។
៨) ទីក្រុង តូរូនតូ នៃប្រទេសកាណាដា ជារៀងរាល់ខែអ្នកដំណើរត្រូវចំំនាយទៅលើសំបុត្ររថភ្លើងចំនួន ១០៧,៥ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។
៧) ទីក្រុង វេលីងតុន ស្ថិតក្នុងប្រទេសញូវហ្សេលែន អ្នកដំណើរត្រូវចំនាយទឹកប្រាក់ទៅលើសំបុត្ររថភ្លើងចាប់ពី ១១៣,១ដុល្លាសហរដ្ឋអាមេរិកក្នុងមួយខែៗ។
៦) ទីក្រុង ស៊ីដនី ប្រទេស អូស្រ្ដាលី ជារៀងរាល់ខែអ្នកដំណើរត្រូវចំនាយទឹកប្រាក់ ចំនួនចំនួន១២០,៦ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។
៥) ទីក្រុង ញ៉ូវយ៉ក នៃប្រទេស អាមេរិក អ្នកដំណើរត្រូវចំណាយទៅលើសំបុត្ររថភ្លើងចំនួន ១២១ ដុល្លាសហរដ្ឋអាមេរិកក្នុងមួយខែ។
៤) ទីក្រុង ត្យូឃ្យូ ប្រទេសជប៉ុន ជាប្រចាំខែអ្នកដំណើរត្រូវចំនាយទឹកប្រាក់ ១២៣,១ដុល្លាសហរដ្ឋអាមេរិកក្នុងមួយខែ។
៣) ទីក្រុង អុកឡង់ នៃញូវហ្សេឡែង ជាប្រទេសទីបីដែលអ្នកដំណើរត្រូវចំនាយទឹកប្រាក់ទៅលើសំបុត្ររថភ្លើងប្រចាំខែចំនួន ១២៥,៧ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។
រូបភាពពី stuff.co.nz
២) ទីក្រុង ដូប្លីន នៃប្រទេសអៀឡង់ ប្រទេសជាប់ចំណាត់ថ្នាក់លេខ ២ក្នុងពិភពលោក អ្នកដំណើរត្រូវចំនាយទៅលើសំបុត្ររថភ្លើងចំនួន ១២៨,១ ដុល្លាសហរដ្ឋអាមេរិក ក្នុងមួយខែ។
១) ទីក្រុងចុងក្រោយគេដែលជាប់ចំណាត់ជាប្រទេសដែលទាក់ទាញមនុស្សទៅរស់នៅច្រើនជាងគេ ហើយក៏ជាទីក្រុងដែលមានសកា្ដនុពលផ្នែកសេដ្ឋកិច្ច និង ជាប្រទេសដែលមានទេសស្រស់ស្អាតជាងគេក្នុងពិភព គឺទីក្រុង ឡុងដ៏ ។ ប្រជាជនរស់នៅក្នុងប្រទេសឡុងដុនចំនាយទឹកប្រាក់ទៅលើសំបុត្ររថភ្លើងក្នុងមួយខែៗ មានរហូតដល់ទៅ ១៧៩,៤ ដុល្លាសហរដ្ឋអាមេរិក៕
ដោយ៖ ច័ន្ទលាភ